ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ​ ត្រូវម៉ូតូមួយគ្រឿងទៀតបុកពីមុខពេញទំហឹង​បណ្ដាលឲ្យរបួសធ្ងន់២នាក់ស្រាល៣នាក់នៅស្រុកកៀនស្វាយ​

ចែករំលែក៖

ខេត្តកណ្ដាល​ ៖​ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នា៣នាក់ពីក្រោយរួចធ្វេីដំណេីរឆ្លងផ្លូវ​ ស្រាប់តែត្រូវបុរសម្នាក់ជិះម៉ូតូម្នាក់ឯងមកបុកចំពីមុខពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់២នាក់​ ស្រាល៣នាក់​ បង្កការភ្ញាក់ផ្អេីលនិងកកស្ទះចរាចរណ៍ដល់អ្នកដំណេីរកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច​ ថ្ងៃអាទិត្យ​ ទី១០​ ខែមករា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវជាតិលេខ១​ ក្បែរផ្សារគគីរ​ ក្នុងឃុំគគីរ​ ស្រុកកៀនស្វាយ​ ខេត្តកណ្ដាល​ ។ 

​   តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា​ ដំបូងគេឃេីញភាគីខាងម៉ូតូហុងដាឌ្រីម​ ស៊េរី២០១៨​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ កណ្ដាល​ 1X-3765 ធ្វេីដំណេីរមានគ្នា៤នាក់​ (មានចាស់មានក្មេង)​ តាមបណ្ដោយផ្លូវជាតិលេខ១​ ទិសដៅបញ្ច្រាស់​ ខណៈមកដល់ចំណុចកេីតហេតុក៏បត់ឆ្លងទៅផ្លូវម្ខាងទៀត​ ដេីម្បីស្របទិសចរាចរណ៍​ តែបត់បានបន្តិចក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីម​ ស៊េរី២០១៨​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ កណ្ដាល​ 1AA-9806 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១​ ទិសដៅពីកេីតមកលិចក្នុងល្បឿនលឿន​ រួចក៏បុកម៉ូតូដែលជិះមានគ្នា៤នាក់កំពុងឆ្លងផ្លូវចំពីមុខពេញទំហឹង​ បណ្ដាលឲ្យបុរសម្នាក់ជិះម៉ូតូម្នាក់ឯងដួលរងរបួសធ្ងន់​ និងភាគីខាងម៉ូតូមានគ្នា៤នាក់​ ដោយម្នាក់របួសធ្ងន់គួរសម្យ​ ឯមនុស្ស៣នាក់ទៀតរងរបួសស្រាល​ ។ 

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានមកដល់និងជួយសម្រួលចរាចរណ៍​ដល់អ្នកដំណេីរដេីម្បីកុំឲ្យមានការកកស្ទះ​ ហេីយធ្វេីការវាស់វែងយកម៉ូតូទាំង២គ្រឿងមកអែបកៀន​ និងទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យបង្អែកកៀនស្វាយមកដឹកជនរងគ្រោះដែលរបួសធ្ងន់ជាងគេទៅមន្ទីពេទ្យកាល់ម៉ែត​ រីឯភាគីខាងជនរងគ្រោះមានគ្នា៤នាក់​ ត្រូវបានសាច់ញាតិដឹកទៅមន្ទីពេទ្យបង្អែកកៀនស្វាយ​ ដែលនៅក្បែរកន្លែងកេីតហេតុដេីម្បីព្យាបាលរបួស​ ។ ដោយឡែកម៉ូតូទាំងពីរគ្រឿង​ ត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់ពេលក្រោយ​ ៕​ ដោយ​៖​ភារ៉ា​ ដង្កោ

...

      

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print