រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ១នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ និងមានករណីជាសះស្បើយចំនួន៣នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសជូនព័ត៌មាន រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ១នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ និងមានករណីជាសះស្បើយចំនួន ០៣នាក់ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា,ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន១នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ គឺ

– ស្ត្រីជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាក របស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

ចំពោះអ្នកជាសះស្បើយចំនួន២នាក់ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃរួមមាន:

– ស្ត្រីជនជាតិខ្មែរអាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិស្វាយធំ ឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង បាន ធ្វើដំណើរមកពីប្រទេសថៃមកដល់កម្ពុជានៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០។ 

– ស្ត្រីជនជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិស្វាយធំ ឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃមកដល់កម្ពុជានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ សូមកត់សម្គាល់ថា៖ ស្ត្រីទាំង ០២នាក់ ខាងលើនេះ ត្រូវបានព្យាបាល ជាសះស្បើយ ដោយទទួលបាន លទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៥ ចំនួន០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ 

ដោយឡែកម្នាក់ទៀតករណីជាសះស្បើយដែលជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

– ស្ត្រីជនជាតិខ្មែរ អាយុ ៥៦ឆ្នាំ មានអាសយដ្ឋាននៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត រាជធានីភ្នំពេញ ជាភរិយា របស់លោកអគ្គនាយកពន្ធធនាគារ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកសុខាភិបាល និងក្រុម គ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ធីតា អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំង ឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យ ខេត្តសៀមរាប ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរក ករណីកូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុស កូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print