ស.ស.យ.ក សូមចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា អបអរសាទរ ថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២១ ២០២២

ចែករំលែក៖

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជាសូមចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា អបអរសាទរ ថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២១ ២០២២ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ។

កាលពីឆ្នាំ២០២០កន្លងទៅ ការរាតត្បាតនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលអាក្រក់ដល់ការរៀនសូត្ររបស់សិស្សានុសិស្សគ្រប់ភូមិសិក្សា។ ទោះជាយ៉ាងណាក្តី ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួង និងស្ថាប័នពាក់ព័ន្ធ បានអនុញ្ញាតឱ្យការអប់រំអាចបន្តទៅបានតាមរយៈការដាក់ឱ្យរៀនតាមប្រព័ន្ធអនឡាញ និងទូរទស្សន៍ជាដើម។ ទន្ទឹមគ្នានេះ ការពង្រឹងវិធានសុខាភិបាល នៅតាមបណ្តាគ្រឹះស្ថានអប់រំ ក៏ជាកត្តាចាំបាច់សម្រាប់ធានាថា ការបើកសាលាឡើងវិញ នឹងមិនក្លាយជាកន្លែងចម្លងជំងឺកូវីស ១៩ ដែលត្រូវបានអនុវត្តប្រកបដោយភាពយកចិត្តទុកដាក់បំផុត។

រយៈកាលកន្លងមកនេះ ស.ស.យ.ក. បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រវិធានការណ៍ទាំងឡាយរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងកូវីដ ១៩ និយាយជារួម និងក្នុងវិស័យអប់រំ និយាយដោយឡែក តាមរយៈការផ្សព្វផ្សាយ និងកិច្ចសហការនានាក្នុងការជួយសម្របសម្រួលដល់ការរៀនសូត្រតាមប្រព័ន្ធអនឡាញជាដើម។

យើងមានសុទិដ្ឋិនិយមថា ឆ្នាំសិក្សានេះនឹងប្រព្រឹត្តទៅបានរលូន សុវត្ថិភាពប្រកបដោយជោគជ័យ។ សូមគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សចូលរួមទាំងអស់គ្នា បន្តអនុវត្តវិធានសុខាភិបាលឱ្យបានម៉ឺងម៉ាត់ រស់នៅតាមបែបបទគន្លងថ្មី ដើម្បីចៀសផុតពីការយាយីទាំងឡាយពីជំងឺកូវីដ ១៩៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print