អ្នកលេងស្នូកឃ័រលេខ១ក្នុងពិភពលោកគឺកីឡាករ Judd Trump និងកីឡាករJack Lisowski បានធ្វើតេស្តវិជ្ជមាន Covid-19 ក៏បានខកខានមិនទទួលបានពានរង្វាន់ Masters 2021។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានBBC Sport កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។
កីឡាករទាំង២នាក់ត្រូវបានសាកល្បងធ្វើតេស្តកាលពីថ្ងៃចុងសប្តាហ៍មុនជាផ្នែកមួយនៃពិធីសារដ៏តឹងរឹងជុំវិញព្រឹត្តិការណ៍ដែលចាប់ផ្តើមកាលពីថ្ងៃអាទិត្យ។
កីឡាករ Judd Trump ដែលនឹងត្រូវលេងជាមួយកីឡាករ David Gilbert នៅក្នុងការប្រកួតបើកឆាករបស់គាត់នៅទីក្រុង Milton Keynes ត្រូវបានជំនួសដោយកីឡាករ Joe Perry វិញ។ កីឡាករចំណាត់ថ្នាក់លេខ១៤ពិភពលោក Lisowski ត្រូវបានជំនួសដែរដោយកីឡាករ Gary Wilson ដែលនឹងត្រូវប៉ះជាមួយកីឡាករ Kyren Wilson ។
ព្រឹត្តិការណ៍ Master 2021 ដែលត្រូវបានធ្វើឡើងដោយបិទទ្វារត្រូវបានផ្លាស់ប្តូរពីកន្លែងប្រកួត Alexandra ទៅទីក្រុង Milton Keynes វិញដើម្បីបញ្ចៀសពីការរីករាលដាលនៃជំងឺ Covid-19 ។
ការប្រកួតកីឡាស្នូកឃ័រពិភពលោកបានបញ្ជាក់ពីការធ្វើតេស្តវិជ្ជមាននៅក្នុងសេចក្តីថ្លែងការណ៍មួយដោយបន្ថែមថា “កម្មវិធីប្រកួត WST កំពុងអនុវត្តតាមគោលការណ៍ពិធីសារ Covid-19 យ៉ាងទូលំទូលាយនៅក្នុងបរិយាកាសទប់ស្កាត់ការឆ្លងសម្រាប់ព្រឹត្តិការណ៍នេះ។
កីឡាករទាំងអស់ត្រូវបានសាកល្បងធ្វើតេស្តម្តងទៀតរយៈពេលពីរថ្ងៃមុនការប្រកួតដំបូងរបស់ពួកគេហើយបន្ទាប់ពីការធ្វើតេស្តពួកគេនៅតែស្ថិតនៅដាច់ដោយឡែករហូតដល់លទ្ធផលទទួលបានពីគ្រូពេទ្យជំនាញ។
កីឡាករនិងមន្ត្រីទាំងអស់ដែលត្រូវបានធ្វើតេស្តសាកល្បងនៅក្នុងព្រឹត្តិការណ៍នេះរហូតមកដល់ពេលនេះមានលទ្ធផលអវិជ្ជមាន។ កីឡាករ Judd Trump និងLisowski ឥឡូវនេះនឹងឆ្លងកាត់រយៈពេលនៃការនៅដាច់ដោយឡែកពីគេហើយនឹងទទួលបានការគាំទ្រពីស្ថាប័ន WST និងWPBSA ផងដែរ ៕ ដោយ៖ភារ: