ភ្នំពេញ៖ នៅទីស្ដីការក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ លោក សួន រស្មី ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង បានដឹកនាំកិច្ចប្រជុំពិភាក្សាដោយមានរបៀបវារៈចំនួន២ ៖
(១).សេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារផេកហ្វេសប៊ុករបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង
(២).សេចក្តីសម្រេច ស្ដីពីការបែងចែកប្រតិភូចុះបំពេញកិច្ចការសវនកម្មនៅសវនដ្ឋានចំណុះក្រសួងមុខងារសាធារណៈប្រចាំត្រីមាទី១ ឆ្នាំ២០២១។
កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យ និងមន្រ្តីរាជការទាំងអស់នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមុខងារសាធារណៈ៕
ដោយ, សិលា
...