បាត់ដំបង៖យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានស្រុកភ្នំព្រឹកបានប្រាប់ឲ្យដឹងថា៖ ករណីយុវជនម្នាក់បានគិតខ្លីធ្វើអត្តឃាតដោយលេបថ្នាំពុលបញ្ចប់ជីវិតខ្លួនឯងនេះបានកើតឡើងនៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយសារយុវជនរូបនេះតូចចិត្តនឹងសង្សារស្តីបន្ទោសឲ្យថា៖ស្រឡាញ់នាងមិនស្មោះហើយក៏នាងសុំទៅរៀបការជាមួយប្រុសថ្មីដែលគេស្រឡាញ់នាងពិតប្រាកដ។
បើតាមសមត្ថកិច្ចបន្តថា៖យុវជនរងគ្រោះដែលគិតខ្លីលេបថ្នាំពុលនោះមានឈ្មោះប៉ាវ សង់ ភេទប្រុស អាយុ២០ឆ្នាំ មានឪពុកឈ្មោះខៀវ បូរ អាយុ៥២ឆ្នាំ និងម្តាយឈ្មោះសុខ រឿន អាយុ៥១ឆ្នាំរស់នៅក្នុងភូមិ ឃុំកន្លែងកើតហេតុខាងលើ។
ជុំវិញករណីដដែលនេះក្រោយកម្លាំងនគរបាលជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័្ចយរួចបានធ្វើកំណត់ហេតុប្រគល់សាកសពទៅឲ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ស សារ៉េត
...