លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា

ចែករំលែក៖

ភ្នំពេញ, លោក សុខ ឥសាន អ្នកនាំពាក្យពាក្យគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានបញ្ចេញជាទស្សនៈថា, 

១- កុប្បកម្មនៅផ្លូវវ៉េងស្រេងនិងកុប្បកម្មនៅវិមានកាពីតូល = មានអីខុសគ្នាទៅ?

២- លោកត្រាំត្រូវបណ្តាញសង្គមបិទអស់ = អត់ឮអ្នកណាថាបិទសិទ្ធិព័ត៌មានលោកត្រាំទេ? 

៣- តែចំពោះទណ្ឌិតមេឧទ្ទាមក្រៅច្បាប់អត់មានអីផង = គេនាំគ្នាផ្សាយថាមានការរំលោភសិទ្ធិ? 

៤- ការបើកនិងបិទការចេញចូលរថយន្តឆ្លងដែនកម្ពុជាថៃ = ជាហេតុផលការពារកូវីដ១៩។ 

៥- បាតុភាពអសកម្មនៅក្នុងសង្គមតែងមាននៅគ្រប់សង្គម = បញ្ហាសំខាន់ការអនុវត្តច្បាប់ឲ្យបានតឹងរឹងដើម្បីបង្ការនិងទប់ស្កាត់។

៦- ក្នុងការបោះឆ្នោតនាឆ្នាំខាងមុខ = គណបក្សនយោបាយដែលមាននីតិសម្បទាត្រឹមត្រូវតាមច្បាប់មានសិទ្ធិចូលរួមប្រកួតប្រជែងដោយសេរី។

៧- ក្រុមសិទ្ធិមនុស្សក្នុងប្រទេសសម្តែងការព្រួយបារម្ភពីច្បាប់ដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើកម្ពុជា = ក្នុងចិត្តរបស់គេគឺសប្បាយរីករាយណាស់ដើម្បីបានសមបំណងគេ ។ 

៨- ក្រុមជនដែលនិយាយបំផ្លើសថាកម្ពុជារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ = មានចេតនាចង់ឲ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើកម្ពុជា?

៩- នៅពេលដែលអាមេរិករំលោភសិទ្ធិមនុស្ស = តើបាននរណាដាក់ទណ្ឌកម្មអាមេរិក?

១០- រាប់ខែមកហើយវិទ្យុអារង្ស៊ីសេរីនៅតែផ្សាយបំផ្លើសការពិតថារាជរដ្ឋាភិបាលកម្ពុជារៃអង្គាសលុយពីប្រជាពលរដ្ឋដើម្បីទិញវ៉ាក់សាំងកូវីដ១៩ = តាមការពិតប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានស្ម័គ្រចិត្តនិងភ្ញាក់រលឹកបរិច្ចាកថវិកាផ្ទាល់ខ្លួនដោយគ្មានការអំពាវនាវពីរាជរដ្ឋាភិបាលទេ ៕

ដោយ, សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print