ក្រុមការងារក្រសួងធនធានទឹកប្រជុំពីការអភិវឌ្ឍន៍និងធ្វើការទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកដែលបានខូចខាតដោយសារជំនន់ដ៏ធំដែលកើតមានដ៏ធ្ងន់ធ្ងរលើបណ្តាខេត្តចំនួន៩

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងនៃ PMU-ADB and WB MOWRAM និងសហការី បានអញ្ជើញចូលរួមប្រជុំជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF នៅទីស្តីការក្រសួងMEF។

ការប្រជុំនេះក្នុងគោលបំណងប្រមូល និងគៀរគងជំនួយពីបណ្តាដៃគូអភិវឌ្ឍន៍នានាក្នុងពិភពលោកដែលក្នុងនោះគឺមានពី ធនាគារវិនិយោគរបស់សហគមន៍អឺរ៉ុប EIB ពីធនាគារពិភពលោក WB ពីធនាគារអភិវឌ្ឍន៍អាស៊ី ADB និងពីធនាគាវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB មកធ្វើការអភិវឌ្ឍ និងធ្វើការទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកដែលបានខូចខាតដោយសារជំនន់ដ៏ធំដែលកើតមានដ៏ធ្ងន់ធ្ងរលើបណ្តាខេត្តដូចខាងក្រោមនេះ ៖

១- ខេត្តបន្ទាយមានជ័យ

២- ខេត្តបាត់ដំបង

៣- ខេត្តឧត្តរមានជ័យ

៤- ខេត្តពោធិ៍សាត់

៥- ខេត្តកំពង់ធំ

៦- ខេត្តកណ្ដាល

៧- ខេត្តកំពង់ស្ពឺ

៨- ខេត្តកំពង់ចាម

៩- ខេត្តកំពង់ឆ្នាំង

១០- ខេត្តសៀមរាប

១១- ខេត្តព្រៃវែង

១២- ខេត្តស្វាយរៀង

១៣- ខេត្តត្បូងឃ្មុំ

សូមបញ្ជាក់ផងដែរថា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងMEFបានពិនិត្យឃើញថាមានតម្រូវការច្រើនលើការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្តដែលរងការខូចខាតដ៏ធំពីជំនន់ទឹកភ្លៀងដែលមានលក្ខណៈធំ និងឆ្នាំរយៈយូរទើបធ្វើការសម្រេចអនុញ្ញាតឲ្យលោកអនុរដ្ឋលេខាធិការ ចាន់ ស៊ីណាត ប្រើប្រាស់ទុនវិនិយោគដ៏ធំពី EIB មកធ្វើការជួសជុលស្តារឡើងវិញ និងធ្វើការអភិវឌ្ឍតាមបែបទំនើបកម្មនេះ ក្នុងខេត្តទាំង១៣ ខាងលើ។ ការអនុវត្តគម្រោងគឺឆាប់ៗបំផុតក្នុងខណៈបន្តិចទៀតខាងមុខនេះ ដោយប្រើប្រាស់នីតិវិធីធ្វើការពង្រីកគម្រោងកំពុងដំណើរការស្រាប់។

ចំពោះថវិកាដែលខ្វះ ក្រសួងMEF កំពុងចាត់ការរកបន្តទៀតដោយដុតដៃដុតជើងហើយឥឡូវក៏បានហើយដែរ។

អញ្ជើញចូលរួមក្នុងអង្គប្រជុំនោះមាន ៖

១- លោក ហែ វណ្ណឌី រដ្ឋលេខាធិការក្រសួង MEF ជាតំណាងលោករដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួង MEFជាប្រធានអង្គប្រជុំ

២- លោកអនុរដ្ឋលេខាធិការ លោកអគ្គនាយក លោក លោកស្រីអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន និងអនុប្រធានការិយាល័យ របស់ក្រសួង MEF ជាច្រើនរូប តំណាងដ៏ខ្ពង់ខ្ពស់របស់ក្រសួងMEF។

៤- មន្ត្រីជាន់ខ្ពស់របស់ PMU-ADB and WB MOWRAM ជាច្រើនរូប។ 

៥- តំណាងជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ MRD ជាច្រើនរូប ៕

ដោយ, សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print