សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន អំពីរបាយការណ៍” បណ្តឹងលើអ្នកកាសែតកម្ពុជាក្នុងឆ្នាំ២០២០

ចែករំលែក៖

 

ភ្នំពេញ, សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស. ក) មានកិត្តិយសសូមជម្រាបជូនដល់ អ្នកសារព័ត៌មាន អាជ្ញាធរមានសមត្ថកិច្ច និងសាធារណៈជន នូវរបាយការណ៍ស្តីពី «បណ្ដឹងលើអ្នក កាសែតកម្ពុជា ក្នុងឆ្នាំ២០២០» ។ ពេញមួយឆ្នាំកន្លងទៅនេះ (ស.ស.ស.ក) បានទទួលបណ្តឹងនិងបាន ជួយអន្តរាគមន៍ដោះស្រាយ ចំនួន៣៣ករណី ស្មើចំនួន២៧អង្គភាព នៅលើដែនសមត្ថកិច្ចចំនួន៥។ របាយការណ៍នេះឆ្លុះបញ្ចាំងតែករណីដែល(ស.ស .ស.ក) បានទទួលពាក្យស្នើសុំពឹងពាក់ជាផ្លូវការពី អ្នកសារព័ត៌មាន ឲ្យជួយអន្តរាគមលើរឿងក្តីរបស់ពួកគេនៅតុលាការប៉ុណ្ណោះ ដោយមិនបានរាប់បញ្ចូល នូវករណីខ្លះដ៏ទៃទៀត ក្រៅពីកិច្ចអន្តរាគមន៍របស់ (ស.ស .ស.ក) នោះទេ។ (ស.ស.ស.ក) សូមរក្សាសិទ្ធិ មិនបង្ហាញអត្តសញ្ញាណនៃសំណុំរឿងទេ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា កត់សំគាល់ឃើញថា នៅក្នុងបណ្ដឹងទាំង៣៣ករណី កម្មវត្ថុនៃពាក្យប្តឹង គឺផ្តើមចេញពីមូលហេតុនៃការផ្សាយអំពីបញ្ហាទំនាស់ដីធ្លី និងការបង្ហាញទីតាំងបទល្មើស។ មិនមានការប្តឹងលើការផ្សាយទស្សនៈមតិ ឬការបរិយាយនយោបាយនោះទេ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា កត់សំគាល់ឃើញដែរថា កម្មវត្ថុនៃពាក្យប្តឹងទាំងអស់ គឺសំដៅកសាងបទចោទជា – សំណុំរឿងព្រហ្មទណ្ឌ” ដែលសូម្បីតែក្នុងបណ្តឹងរវាងអ្នកសារព័ត៌មាន នឹងអ្នកសារព័ត៌មាន ក៏កសាងបទចោទជាសំណុំរឿងព្រហ្មទណ្ឌដែរ។ នេះហាក់បង្ហាញអំពីការយកចិត្ត ទុកដាក់នៅកម្រិតទាបបំផុតលើ “ច្បាប់ស្តីពីរបបសារព័ត៌មាន”។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមអនុញ្ញាតជម្រាបជូនបន្ថែមថា (ស.ស.ស.ក)សម្រេចមិនជ្រើសយកការចេញសេចក្តីថ្លែងការណ៍ក្នុងករណីនីមួយៗ ដោយយល់ឃើញថា វិធីបែបនេះ នឹងធ្វើឲ្យរឿងរ៉ាវខ្ទរខ្ទារ ប៉ុន្តែអាចបង្ករភាពស្មុគស្មាញក្នុងវិធីដោះស្រាយរឿងក្តី។ អាស្រ័យហេតុនេះ (ស.ស.ស.ក) យល់ឃើញថា និងសម្រេចយកវិធីនៃការបំពេញតួនាទី ជាជំនួយនៃការស្រាវជ្រាវអង្គហេតុ ជាពន្លឺសម្រាប់តុលាការធ្វើសេចក្តីសម្រេចលើរឿងក្តីនៃមួយៗ គឺល្អបំផុត ហើយត្រឹមត្រូវតាមនីតិវិធី។

លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានប្រសាសន៍ថា៖ នៅក្នុងរបៀបនៃការអន្តរាគមន៍ករណីនីមួយៗខាងលើ គឺ (ស .ស .ស .ក) បានអញ្ជើញអ្នកដែលត្រូវគេ ប្តឹងមកសាកសួរព័ត៌មាន។ បន្ទាប់មក (ស.ស.ស.ក) បានរកការសម្របសម្រួលពីភាគីដើមបណ្តឹង រដ្ឋប្បវេណី និងស្រាវជ្រាវបន្ថែមលើករណីនីមួយៗ។ បន្ទាប់មក (ស .ស.ស .ក) ធ្វើរបាយការណ៍ជា សារណា ដាក់ជូនអយ្យការអមសាលាដំបូងរាជធានី-ខេត្ត តាមដំណើររឿងក្តីនីមួយៗ ដោយបានស្នើសុំ ឲ្យពិនិត្យនិងចេញដីកាតម្កល់រឿងទុកឥតចាត់ការ និងឬ ស្នើសុំឲ្យធ្វើការផ្សះផ្សាតាមផ្លូវច្បាប់ក្រោម ស្មារតី “គោលនយោបាយឈ្នះ-ឈ្នះ»។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញថា លំហរសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២០ ពុំមានចំណុចព្រួយបារម្ភនោះទេ ខណៈនៅទូទាំងពិភពលោកមានអ្នក សារព័ត៌មានចំនួន៥០នាក់ត្រូវបានសម្លាប់ និងចំនួន៣៨៧នាក់ទៀតត្រូវបានឃុំខ្លួន។ អ្នកកាសែត មួយចំនួនទៀតនៅប្រទេសលោកខាងលិច រួមទាំងនៅសហរដ្ឋអាមេរិកផង រងការធ្វើទារុណកម្មលើ រាងកាយ និងត្រូវបានចាប់បោកសម្ភារៈចោល ក្នុងពេលពួកគេបំពេញការងារនៅកន្លែងមានបាតុកម្ម។ (ស.ស.ស.ក) សូមលើកទឹកចិត្តដល់អ្នកសារព័ត៌មាន បន្តបំពេញតួនាទីដោយឈរលើគោលការណ៍ វិជ្ជាជីវៈជាចម្បង ហើយរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ សង្គ្រាមចិត្តសាស្ត្រនៃភូមិ សាស្រ្តនយោបាយ និងចូលរួមចំណែកផ្សព្វផ្សាយ សក្តានុពល កិត្យានុភាព និងឧត្តមភាពជាតិយើង៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print