ព្យុះព្រិលគ្របដណ្តប់ប្រទេសជប៉ុន ស្លាប់៨នាក់ ចរាចរណ៍ជាប់គាំងទាំងស្រុង

ចែករំលែក៖

តំបន់ជាច្រើនក្នុងទឹកដីប្រទេសជប៉ុនបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយព្យុះព្រិលយ៉ាងក្រាស់គ្របដណ្តប់ស្ទើរទូទាំងប្រទេស។ ព្យុះព្រិលដ៏អាក្រក់នោះ​បណ្តាលឲ្យមនុស្ស៨នាក់ស្លាប់ និងរាប់រយនាក់ទៀតរងរបួស​។
ចរាចរណ៍នានាក្នុងប្រទេសជប៉ុន បានកកស្ទះស្ទើរតែទាំងស្រុង ។ មានរថយន្តដល់ទៅជាង​១២០០គ្រឿងត្រូវជាប់គាំងនៅលើផ្លូវល្បឿនលឿន ស្ថិតនៅតំបន់ Hokuriku។ ជាមួយគ្នានេះ ព្យុះព្រិលបានធ្វើឲ្យកាត់ផ្តាច់ប្រព័ន្ធអគ្គិសនី ផ្ទះរាប់ពាន់ខ្នងគ្មានអគ្គិសនីប្រើប្រាស់​។
តំបន់ភាគខាងជើង និងភាគកណ្តាលមានព្រិលធ្លាក់យ៉ាងក្រាស់មិនធ្លាប់មានពីមុនមក​ឡើយ។ កម្រិតព្រិលធ្លាក់លើសពីរាល់ឆ្នាំ​ដល់ទៅ៣ដង​ ។ ព្រិលធ្លាក់យ៉ាងក្រាស់តាំងពី​វេលាម៉ោង​១១ថ្ងៃត្រង់ ថ្ងៃទី​១០​ខែមករា រហូតមកដល់ ពេលនេះ។
ជាមួយគ្នានេះប្រទេសជិតខាងជប៉ុន ដូចជាចិន កូរ៉េខាងត្បូង …រហូតដល់តំបន់អឺរ៉ុបមានអេស្ប៉ាញ អាល្លឺម៉ង់ រុស្ស៊ី និងអាមេរិកក៏មានអាកាសធាតុត្រជាក់មិនធ្លាប់មានពីមុនមកដែរ ហើយព្រិលធ្លាក់យ៉ាងក្រាស់ដូចគ្នា ។ នៅប្រទេសអេស្ប៉ាញមានព្រិលធ្លាក់ យ៉ាងខ្លាំងមិនធ្លាប់មានក្នុងរយៈពេល​៥០ឆ្នាំកន្លងមក៕

...

រូបភាព៖ laodong

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print