បុរសជនជាតិចិនម្នាក់ដឹកបន្លែឱ្យម៉ូយដួលស្លាប់ក្បែររបងផ្ទះវីឡា

ចែករំលែក៖

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ជិះម៉ូតូម៉ាកវ៉េវអាល់ហ្វាមួយគ្រឿងដឹកអីវ៉ាន់ឲ្យម៉ូយបានចុះពីលើម៉ូតូឈប់អែបនឹងរបងផ្ទះវីឡាមួយកន្លែងបានតែ៥នាទីក៏ដួលស្លាប់បាត់បង់ជីវិតបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ៩:៣០ នាទីព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលនៅទីនោះបានដឹងថា ជនជាតិចិនដែលដេកស្លាប់នេះជាអ្នកដឹកបន្លែនិងសាច់ឲ្យជនជាតិចិនគ្នាតាមផ្ទះ។នៅព្រឹកកើតហេតុនេះ បន្ទាប់ពីដាក់អីវ៉ាន់ឲ្យម៉ូយរួចរាល់ហើយក៏អង្គុយសម្រាកអែបផ្ទះល្វែងមួយកន្លែងក្នុងទីតាំងខាងលើ បានមួយសន្ទុះក៏ដួលដាច់ខ្យល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកកន្លែងកើតហេតុភ្លាមៗដើម្បីធ្វើការពិនិត្យ ហើយបើតាមការសន្និដ្ឋានជំហានដំបូង ជំនាញកោសល្យវិច័យបានបញ្ជាក់ឲ្យដឹងថា ការស្លាប់របស់ជនជាតិចិនម្នាក់នេះគឺដោយសារគាំងបេះដូង ។

ក្រោយកើតហេតុសពត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់វត្តស្ទឹងមានជ័យដើម្បីរង់ចាំសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print