ម៉ាស់ការពារជំងឺឆ្លងចំនួន 5 ម៉ឺនសន្លឹក ត្រូវបានក្រុមហ៊ុន Namyoung Global ប្រគល់មកស្ថានទូតកម្ពុជា

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ: ម៉ាស់ការពារជំងឺឆ្លងចំនួន 5 ម៉ឺនសន្លឹក ត្រូវបានក្រុមហ៊ុន Namyoung Global ប្រគល់មកស្ថានទូតកម្ពុជា ដើម្បីចែកជូនដល់ប្រជាពលរដ្ឋខ្មែរនៅកូរ៉េនេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

លោកបានបន្តថា, ស្ថានទូតសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ហើយត្រៀមខ្លួនក្នុងការជួយផ្ដល់ព័ត៌មានក៏ដូចជាសម្របសម្រួលដល់ក្រុមហ៊ុន Namyoung Global ដែលមានបំណងនាំចូលគ្រឿងម៉ាសុីនផលិតម៉ាស, ស្រោមដៃពេទ្យ ក៏ដូចជាបណ្ដាក់ទុនវិនិយោគផលិតម៉ាស និងបរិក្ខារពេទ្យនៅកម្ពុជា។

ទន្ទឹមនឹងនេះ ម៉ាសទាំង 5 ម៉ឺនសន្លឹកខាងលើ ស្ថានទូតនឹងចាត់ចែងផ្ញើជូនសហគមន៍ខ្មែរយើង តាមរយៈបណ្ដាសមាគមខ្មែរ មជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរ និងលោកគ្រូ-អ្នកគ្រូមួយចំនួន ដែលធ្វើការនៅតាមមជ្ឈមណ្ឌលគាំពារពលករ មជ្ឈមណ្ឌលគាំពារគ្រួសារអន្តោប្រវេសន៍ជាដើមទូទាំងកូរ៉េ៕ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print