នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បញ្ជាអោយកម្លាំងនគរបាលខេត្តព្រះវិហារ ស្វែងរកចាប់ខ្លួនតៃកុងរថយន្តធុនធំ បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់៣នាក់ និងរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តព្រះវិហារ៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាអោយស្នងការរង និងប្រធានការិយាល័យនគរបាលចរាចរណ៍ខេត្តព្រះវិហារ ស្វែងរកចាប់ខ្លួនតៃកុងរថយន្តធុនធំដែលរត់គេចខ្លួន ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់៣នាក់ និងរងរបួសធ្ងន់ម្នាក់។ នេះបើយោងតាម គេហទំព័រ អគ្គស្នងការនគរបាលជាតិ ចេញផ្សាយនៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា, នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្លាប់០៣នាក់ភ្លាមនៅនឹងកន្លែង បែកសាកសពខ្ទិចមើលលែងយល់ ដោយសារថយន្តធុនធំ ដឹកស៊ីម៉ង់បុកពីក្រោយ ខណៈជនរងគ្រោះកំពុងជិៈម៉ូតូសេ125 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1N -0842 ដុបគ្នា៣នាក់ ទិសដៅពីត្បូងទៅជើង នៅចំណុចភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

សមត្ថកិច្ចបានបញ្ជាក់ថា, ជនរងគ្រោះទី១-ឈ្មោះ តុញ សៅលី ភេទស្រី អាយុ៣០ឆ្នាំ, ។
ទី២-ឈ្មោះ ម៉ារី ហាន់ណា ភេទស្រី អាយុ១ឆ្នាំ ត្រូវជាកូន ។
និងទី៣-ឈ្មោះ ឃឹម ចាន់តុលា ភេទស្រី អាយុ៣៥ឆ្នាំ អ្នករួមដំណើរ ជនរងគ្រោះទាំង៣នាក់មានទីលំនៅ ភូមិហ្មសែត សង្កាត់ប៉ាលហាលក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

លោកវរសេនីយ៍ឯក ស៊ី សុគន្ធរដ្ឋា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា ម៉ូតូជនរងគ្រោះជិៈពីត្បូងទៅជើង ខណៈពេលនោះមានរថយន្តហាយឡែនឌ័រ ពាក់ផ្លាកលេខ ភ្នំពេញ 2N-0842 ពណ៌ប្រផេះ បើកស្របទិសគ្នា ក្នុងល្បឿនមធ្យម ចៃដន្យរថយន្តម៉ាក HiNO ពាក់ផ្លាកលេខ ភ្នំពេញ 3E -9321ដឹកស៊ីម៉ង់ត៍មកពីក្រោយក្នុងល្បឿនលឿន មិនប្រុងប្រយ័ត្នក៏បានកៀររថយន្តហាយឡែនឌ័រ ហើយរេចង្កូតទៅបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែង បែកសាកសពខ្ទិច ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនឹងប្រគល់សពជនរងគ្រោះទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print