ឥណ្ឌូនេស៊ីកំណត់បានអត្តសញ្ញាណជនរងគ្រោះដំបូងបង្អស់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ

ចែករំលែក៖

ប៉ូលិសឥណ្ឌូនេស៊ីបានកំណត់អត្តសញ្ញាណជនរងគ្រោះដំបូងបង្អស់ក្នុងករណីគ្រោះថ្នាក់ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍​Sriwijaya Air កាលពីថ្ងៃទី ៩ខែមករា ឆ្នាំ​២០២១ ។
លោក​Rusdi Hartono ប្រធានការិយាល័យព័ត៌មានរបស់កម្លាំងប៉ូលិសឥណ្ឌូនេស៊ី បានឲ្យដឹងថា ជនរងគ្រោះដែលបានកំណត់អត្តសញ្ញាណនោះគឺលោក​Okky Bisma អាយុ​២៩ឆ្នាំ​។ តាមរបាយការណ៍ ​Okky Bisma គឺជាបុគ្គលិកបម្រើការលើយន្តហោះជួបគ្រោះថ្នាក់ខាងលើ។ បំណែកសាកសពរបស់ជនរងគ្រោះ​មានដៃ ហើយស្គែនក្រយៅដៃ​ឃើញអត្តសញ្ញាណជនរងគ្រោះ។
លោកលោក​Rusdi Hartono បានឲ្យដឹងថា បច្ចុប្បន្ន ក្រុមជំនាញកំពុងតែកំណត់អត្តសញ្ញាណជនរងគ្រោះ​ឲ្យបានលឿនបំផុត​តាមរយៈការត្រួតពិនិត្យ​ADN ។
មកទល់ពេលនេះ ក្រុមជំនាញកំណត់អត្តសញ្ញាណទទួលបានថង់សាកសព​៥៦​នាក់ហើយ និង៨ថង់ជាទ្រព្យសម្បត្តិជនរងគ្រោះ​។ នៅពេលក្រុមការងារកំណត់អត្តសញ្ញាណក៏បានយក ADN ពីសាច់ញាតិដើម្បីធ្វើតេស្ត ប្រៀបធៀបជាមួយជនរងគ្រោះផងដែរ។
យន្តហោះដឹកអ្នកដំណើរ Boeing 737-500 របស់ក្រុមហ៊ុនអាកាសចរណ៍​Sriwijaya Air មានលេខហោះហើរ SJ 182 ដោយហោះហើរចេញពី អាកាសយានដ្ឋាន Jakarta-Pontianak ដឹកអ្នកដំណើរ៦២​នាក់ទាំងក្រុមអាកាសយានិក។ យន្តហោះបានបាត់ខ្លួន​ក្រោយការហោះហើរបាន ៤នាទីប៉ុណ្ណោះ ​ហើយក៏ធ្លាក់នៅតំបន់សមុទ្រក្បែរកោះជ្វា។ នៅពេលនេះគេ​មិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់នៅឡើយទេ៕

...

រូបភាព៖ detik.com

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print