ពលរដ្ឋខែ្មរចំនួន១៤ រូប នឹងត្រទ្បប់ពីប្រទេសមីយ៉ាន់ម៉ាមកកាន់កម្ពុជាវិញ

ចែករំលែក៖

ភ្នំពេញ៖ ដោយមានការគាំទ្រ និងកិច្ចសហការល្អរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង ក្រសួងការបរទេសមីយ៉ាន់ម៉ា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បាន សម្របសម្រួលជូនពលរដ្ឋខែ្មរចំនួន ១៤ រូប ដែលនឹងត្រូវធ្វើដំណើរត្រទ្បប់ពីប្រទេសមីយ៉ាន់ម៉ាមកកម្ពុជា វិញតាមជើងយន្តហោះ Relief Flight របស់ក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ា (Myanmar Airways International – MAI) លេខៈ 8M 401 ដោយចេញដំណើរពីទីក្រុងយ៉ាងហ្គូននៅវេលាម៉ោង ១០:០០នាទីព្រឹក មកដល់រាជធានីភ្នំពេញវេលាម៉ោង ១២:៣០ នាទី នាថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ នេះ។ 

នៅថ្ងៃដដែលនេះ ជើងយន្តហោះខាងលើ នឹងធ្វើមាតុភូមិនិវត្តន៍ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ចំនួន ៨៧ រូប រួមជាមួយអ្នកធ្វើដំណើរផ្សេងទៀត សរុបទាំងអស់ចំនួន ១០៦ រូប ត្រទ្បប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ផងដែរ ៕

     

...

ដោយ៖សូ រិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print