លោក Lopetegui បន្តកុងត្រាថ្មីជាមួយក្លិប Sevilla

ចែករំលែក៖

លោក Julen Lopetegui គ្រូបង្វឹករបស់ក្រុម Sevilla បានបន្តកិច្ចសន្យាថ្មីរបស់លោករហូតដល់ឆ្នាំ ២០២៤ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AFP ដែល CNA យកមកចុះផ្សាយបន្តកាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

លោក Lopetegui បានឡើងកាន់តំណែងជាគ្រូបង្វឹកកាលពីឆ្នាំ២០១៩ និងបានដឹកនាំក្រុម Sevilla មានកៅអីនៅក្នុងក្របខ័ណ្ឌ Champions League និងឈ្នះពានរង្វាន់ Europa League ក្នុងរដូវកាលដំបូងរបស់លោកដែលទទួលបន្ទុក។

លោក Lopetegui និយាយអំពីកិច្ចព្រមព្រៀងថ្មីរបស់គាត់ថា “វាគឺជាការលើកទឹកចិត្តដ៏ធំមួយ។ យើងចង់ឲ្យ Sevilla កាន់តែខ្លាំងជាងមុន វាត្រូវការការងារជាច្រើនដើម្បីធ្វើឲ្យក្តីសុបិនរបស់អ្នកគាំទ្រ Sevilla ក្លាយជាការពិត” ។

ឆ្នាំដំបូងដ៏គួរឱ្យចាប់អារម្មណ៍របស់លោក Lopetegui បានកើតឡើងបន្ទាប់ពីសុបិនអាក្រក់កាលពីឆ្នាំ២០១៨ នៅពេលដែលគាត់ត្រូវបានគេបណ្តេញចេញពីតំណែងជាគ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញផង និងក្លិបReal Madrid ផងក្នុងរយៈពេលខែ

សូមបញ្ជាក់ថា ក្រុម Sevilla កំពុងឈរចំណាត់ថ្នាក់លេខ៦បណ្តោះអាសន្ននៅលីគកំពូលអេស្ប៉ាញ La Liga បន្ទាប់ពីទទួលជ័យជម្នះ ៣-២ លើក្រុម Real Sociedad កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយមាន៣០ពិន្ទុក្នុង១៦ប្រកួត ចាញ់ក្រុមកំពូលតារាង AtlecticoMadrid រហូតដល់៨ពិន្ទុឯណោះ ៕

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print