ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo អាចបង្កើតកំណត់ត្រាស៊ុតបាល់បញ្ចូលទីច្រើនជាងគេលើពិភពលោក

ចែករំលែក៖

របាយការណ៍ជាច្រើនបាននិយាយថា កីឡាករ Cristiano Ronaldo ឥឡូវនេះគឺជាអ្នករកគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេ បន្ទាប់ពីគ្រាប់បាល់ទី៧៥៩នៃអាជីពរបស់គាត់បានរកគ្រាប់បាល់បញ្ចូលទីក្នុងជ័យជម្នះ ៣-១ របស់ក្រុម Juventus ទៅលើក្រុម Sassuolo កាលពីចុងសប្តាហ៍មុន។

Ronaldo រកបាន៥គ្រាប់សម្រាប់ Sporting Lisbon, ១១៨គ្រាប់សម្រាប់ Manchester United, ៤៥០ គ្រាប់សម្រាប់ Real Madrid, ៨៤គ្រាប់សម្រាប់ Juventus និង១០២គ្រាប់សម្រាប់ជម្រើសជាតិព័រទុយហ្គាល់ ដូច្នេះខ្សែប្រយុទ្ធរូបនេះអាចនឹងរកបានគ្រាប់បាល់បន្តទៀតក្នុងអាជីពរបស់គាត់។

ទិន្នន័យពីមូលនិធិ Re. Sport Soccer ស្ថិតិមូលនិធិ (RSSSF) បានបង្ហាញថា Josef Bican គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនាពេលបច្ចុប្បន្ន ជាមួយនឹងគ្រាប់បាល់៨០៥គ្រាប់ ក្នុង៥៣០ប្រកួត ហើយRomario រកបាន៧៧២គ្រាប់ និង Pele រកបាន៧៦៧គ្រាប់។

លោក Josef Bican បានទទួលមរណភាពក្នុងឆ្នាំ២០០១ បានលេងឲ្យក្លិបចំនួន៥ដូចជា Rapid Vienna និង Slavia Prague ក៏ដូចជាអូទ្រីស, ឆែក និងស្លូវ៉ាគីក្នុងអាជីពមួយដែលមានរយៈពេលពីឆ្នាំ១៩៣១ ដល់ឆ្នាំ១៩៥៥។ ប៉ុន្តែក្នុងចំណោមគ្រាប់បាល់៨០៥គ្រាប់ គឺមានចំនួន២៧សម្រាប់ក្រុមបម្រុង និងក្រុមស្ម័គ្រចិត្តរបស់ក្រុម Rapid Vienna ក៏ដូចជាការប្រកួតអន្តរជាតិផ្លូវការ។

ថ្មីៗនេះ Lionel Messi របស់ក្លិប Barcelona បានបំបែកឯតទគ្គកម្មពិភពលោករបស់ Pele ដោយរកបាន៦៤៣គ្រាប់សម្រាប់ក្លិបមួយ ។

ផ្អែកលើទិន្នន័យខាងលើ ប្រហែលជា Cristiano Ronaldo អាចក្លាយអ្នករកគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេ ដោយផ្នែកលើការប្រកួត និងអាជីពរបស់គាត់មិនទាន់ចូលនិវត្តន៍។ សប្តាហ៍នេះ Cristiano Ronaldo មានឱកាសបំបែកឯតទគ្គកម្មបន្ថែមទៀត នៅក្នុងការប្រកួតកម្មវិធី Coppa Italia នៅថ្ងៃពុធជាមួយក្រុម Genoa ៕

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print