ខេត្តបន្ទាយមានជ័យ÷បុរសវ័យចំណាស់ម្នាក់ ដោយហេតុតែប៉ុន្មានថ្ងៃមកនេះមានអាកាសធាតុត្រជាក់ខ្លាំងគាត់បានទិញស្រាថ្នាំមកផឹកកំដៅពោះពេញមួយថ្ងៃ លុះយប់ឡើងដេកស្លាប់ដោយខ្យល់គរបង្កការភ្ញាក់ផ្អើលទាំងយប់។
ករណីនេះកើតឡើងកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅក្នុងភូមិតាគល់ ឃុំ ផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកស្វាយចេកបានឲ្យដឹងថា បុរសនពឈ្មោះ យ៉ែម ឈឿង អាយុ ៦២ ឆ្នាំ ជាជនពិការជើងទាំងពីរនៅ រស់នៅក្នុងភូមិតាគល់ ឃុំផ្គាំ ស្រុកស្វាយចេក ខខេត្តបន្ទាយមានជ័យ។
បើតាមក្រុមគ្រួសារសពបានប្រាប់សមត្ថកិច្ចថាកាលនៅរស់ ឈ្មោះ យ៉ែម ឈឿង តែងផឹកស្រាជាប្រចាំនិងផឹកខ្លាំងណាស់។លុះ នៅថ្ងៃកើតហេតុ ជាថ្ងៃត្រជាក់ខ្លាំងជនរងគ្រោះបានទិញស្រាថ្នាំមកផឹកអស់ជាង២លីត្រតែម្នាក់ឯងហើយផឹកតាំងពីថ្ងៃដល់យប់មិនទទួលទានបាយទេ ទើបបណ្តាលឱ្យខ្យល់គរដេកស្លាប់ក្នុងផ្ទះតែម្តង។
សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយជំងឺខ្យល់គរ(ផឹកស្រាមិនហូបបាយ)រួចបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ដោយ÷ប្រាថ្នា