តាមតួលេខរបស់គេហទំព័រ Worldometers នៅថ្ងៃទី១៣ខែមករា បានផ្សាយថា នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ 91.988.471 នាក់ និងស្លាប់កើនឡើងដល់1.968.622 នាក់ ។ ជាមួយគ្នានោះដែរ ក៏មានអ្នកជំងឺ ៦៥,៨លាននាក់បានជាសះស្បើយផងដែរ។
តំបន់អាមេរិកខាងជើង មានចំនួនអ្នកឆ្លងច្រើនជាងគេ ដោយមានអ្នកឆ្លងសរុប ២៦,៦លាននាក់ ។ ផ្ទុយទៅវិញនៅតំបន់អឺរ៉ុបមានចំនួនអ្នកស្លាប់ច្រើនជាងគេ ដោយមានអ្នកស្លាប់ដល់ទៅ 600.303នាក់។ ចំណែកទ្វីបអាស៊ី ឈរលំដាប់ទីបី មានអ្នកឆ្លងជាង២១,៦លាននាក់ និងស្លាប់350.805 នាក់។ តំបន់អាមេរិកខាងត្បូង មានអ្នកឆ្លង ១៤,១លាននាក់ ស្លាប់379.709 នាក់។ ជាមួយគ្នានេះដែរចំនួនអ្នកឆ្លងនៅក្នុងទ្វីបអាហ្វ្រិក និងអូសេអានី ក៏មានចំនួនអ្នកឆ្លងកើនឡើងផងដែរ។
នៅតំបន់អាមេរិកខាងជើង សហរដ្ឋអាមេរិក មានអ្នកឆ្លង ដល់ទៅ23.368.225 នាក់ និងស្លាប់ 389.599 នាក់។ រដ្ឋាភិបាលរបស់លោកត្រាំ នឹងចេញច្បាប់ស្នើដល់ជនបរទេសទៅកាន់អាមេរិកត្រូវតែធ្វើតេស្តអវិជ្ជមានជាមុនសិន ច្បាប់ថ្មីនឹងចូលជាធរមាននៅថ្ងៃទី២៦ខែមករាឆ្នាំ២០២១។
នៅក្នុងតំបន់អឺរ៉ុប រុស្ស៊ីជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេបង្អស់ ដោយមានអ្នកឆ្លងកើនឡើងដល់ 3.448.203 នាក់ ។ ចំណែកអង់គ្លេសមានអ្នកឆ្លងជាង៣,១លាននាក់ ។ ប្រទេសដែលមានករណីឆ្លងកូវីដ-១៩ លើសពី១លាននាក់ភាគច្រើនស្ថិតនៅតំបន់អឺរ៉ុប ។
នៅទ្វីបអាស៊ី ឥណ្ឌាមានករណីឆ្លងច្រើនជាងគេ ដោយមានអ្នកឆ្លងសរុប10.495.816 នាក់ និងស្លាប់151.564នាក់។ ចំណែកនៅក្នុងតំបន់អាស៊ានវិញ ប្រទេសឥណ្ឌូនេស៊ីឈរលំដាប់ទី១ មានអ្នកឆ្លងច្រើនជាងគេ ។ តួលេខប្រទេសអាស៊ានឆ្លងកូវីដ-១៩ ៖
1. Indonesia: 846.765នាក់ ស្លាប់ 24.645 នាក់។
2. Philippines: 491.258 នាក់ និងស្លាប់ 9.554 នាក់។
3. Malaysia: 141.533នាក់និងស្លាប់ 559 នាក់។
4. Myanmar: 131.737 នាក់ និងស្លាប់ 2.878 នាក់។
5. Singapore: 58.946 នាក់និងស្លាប់ 29នាក់។
6. ថៃ: 10.834 នាក់និងស្លាប់67 នាក់។
7. វៀតណាម 1.520 នាក់ និងស្លាប់ 35 នាក់ ។
8. Campuchia: 392 នាក់ គ្មានអ្នកស្លាប់។
9. Brunei: 174 នាក់ ស្លាប់3នាក់។
10. ឡាវ: 41នាក់ គ្មានអ្នកស្លាប់៕
រូបភាព៖ AP