Update, រហូតដល់ម៉ោង១២និង០០ នាទីព្រឹក ថ្ងៃទី១៣ ខែមករា រកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ៦នាក់ (ពលករខ្មែរត្រលប់ពីប្រទេសថៃ) និងមិនមានជាសះស្បេីយទេ

ចែករំលែក៖

ភ្នំពេញ៖ រហូតដល់ម៉ោង ១២និង០០ នាទី ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ រកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ៦នាក់ (ពលករខ្មែរត្រលប់ពីប្រទេសថៃ) និង មិនមានជាសះស្បេីយ ទេ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៣៩៨នាក់ ចំនួនសំរាកពេទ្យ នៅកេីន ២២នាក់ (ប៉ៃលិន ៧នាក់ ភ្នំពេញ ១នាក់ បន្ទាយ មានជ័យ ១៣នាក់ និងបាត់ដំបង ១នាក់) និងចំនួនជាសះស្បេីយសរុបចំនួនកេីន ៣៧៦នាក់ និង ស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 361488 ស្មេីនឹង 21517 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115៕


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print