វិទ្យាល័យ ២៨ មករា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប មានការតាំងចិត្តខ្ពស់សម្រាប់ភពផែនដី

ចែករំលែក៖

ខេត្តសៀមរាប ៖ ជាការណ៍ពិតណាស់ពីទីវាលអតីតតំបន់សង្រ្គាម និងចម្ការគ្រាប់មីនបានប្រែក្លាយទៅជាសាលារៀនដែលមានដើមឈើផ្តល់ម្លប់ត្រឈឹងត្រឈៃ មិនមែនជាការងាយស្រួលនោះទេ។ វិទ្យាល័យ ២៨ មករា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប មានការតាំងចិត្តខ្ពស់សម្រាប់ភពផែនដី ដោយបានរៀបចំផែនការធ្វើឱ្យសាលារៀនក្លាយជាសាលាមេត្រីបរិស្ថាន។ លោក ហុង អេងគាំង នាយកវិទ្យាល័យ ២៨ មករា បានឱ្យដឹងថាសាលារៀនជាកន្លែងរៀនសូត្រដ៏ប្រសើរ សម្រាប់សិស្សជាច្រើនជំនាន់ ចាប់ពីពេលបង្កើតឡើងតាំងពីឆ្នាំ២០០៧។ សាលាបានរៀបចំកែប្រែ ពីមានឈើតែមួយដើម ទៅជាវិទ្យាល័យមានសម្រស់ដ៏ខៀវស្រងាត់។

ការកែប្រែទីវាលស្រែដែលសេសសល់ តាំងពីសម័យសង្រ្គាម មានតែដីវាល និង គ្រាប់មីន មកជាទីកន្លែងមានបរិយាកាសល្អសម្រាប់សិស្សសិក្សានេះ គឺកើតចេញពីការតស៊ូ សហការគ្នាជាមួយប្រជាពលរដ្ឋ និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សទាំងអស់គ្នា។ ពួកគាត់រួមគ្នាធ្វើការងារជាមួយគ្នា ហើយសមិទ្ធផលនេះជារបស់រួម៕ដោយ៖ ស សម

...

       

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print