ក្រុមបិសាចក្រហម Manchester United ឡើងឈរកំពូលតារាងក្រោយឈ្នះ Burnley

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុមម្ចាស់ផ្ទះ Burnley ក្នុងលទ្ធផល ១ទល់០ សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី១៧ កាលពីរាត្រីថ្ងៃទី១២ឈានចូលថ្ងៃទី១៣ មករានេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport 

១គ្រាប់របស់ក្រុមភ្ញៀវ Man United រកបានដោយកីឡាករខ្សែបម្រើសញ្ជាតិបារាំង Pogba នៅនាទីទី៧១ ក្នុងតង់ទី២។ ១គ្រាប់នេះគឺគ្រប់គ្រាន់សម្រាប់ក្រុមមួយនេះដែលមានឱកាសឡើងទៅឈរកំពូលតារាងបណ្តោះអាសន្នមាន៣៦ពិន្ទុ។

ជ័យជម្នះនេះគឺជាលទ្ធផលល្អមួយសម្រាប់ក្រុមបិសាចក្រហមដែល១០ប្រកួតកន្លងមកក្នុងក្របខ័ណ្ឌ Premier League មិនដែលស្គាល់រសជាតិចាញ់ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ។ សម្រាប់ការឡើងឈរកំពូលតារាងជាបណ្តោះអាសន្ននេះក៏ជាលើកទី១ ដែលក្រុមបិសាចក្រហមធ្វើបានចាប់តាំងពីការចាកចេញរបស់លោក Sir Alex Ferguson មក។

សម្រាប់ការប្រកួតបន្ទាប់របស់ក្រុមបិសាចក្រហម Manchester United គឺត្រូវប៉ះក្រុមភ្ញៀវហង្សក្រហម Liverpool ក្នុងពានរង្វាន់ FA Cup ជុំទី៤ នៅថ្ងៃទី១៧ មករា និងប៉ះក្រុមភ្ញៀវ Fulham នៅថ្ងៃទី២១ ក្នុងក្របខ័ណ្ឌ Premier League សម្រាប់សប្តាហ៍ទី១៨បន្តទៀត ៕ដោយ៖ភារៈ

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print