ខ្សែប្រយុទ្ធ Christopher Maboulou របស់ក្លិប Bastia បានទទួលមរណភាពក្នុងវ័យ៣០ឆ្នាំ

ចែករំលែក៖

អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Bastia កីឡាករ Christopher Maboulouបានទទួលមរណភាពនៅវ័យ៣០ឆ្នាំ ដោយក្លិបបានប្រកាសតាមរយៈគណនីបណ្តាញសង្គមផ្លូវការរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Marca កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

កីឡាករបាល់ទាត់រូបនេះបានស្លាប់នៅកន្លែងកំណើតរបស់គាត់តំបន់Montfermeil នៅជាយក្រុងប៉ារីសបន្ទាប់ពីគាំងបេះដូងពេលកំពុងនិយាយលេងជាមួយមិត្តភក្តិ។

ក្លិប Bastia បានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា “ក្លិបទើបតែត្រូវបានគេជូនដំណឹងជាមួយនឹងភាពសោកសៅអំពីមរណភាពរបស់អតីតកីឡាកររបស់ពួកគេគឺ Christopher Maboulou ក្លិបទាំងមូលសូមចូលរួមមរណទុក្ខចំពោះក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់របស់គាត់។

កីឡាករ Maboulou បានលេងក្នុងក្របខ័ណ្ឌលីគកំពូលបារាំង Ligue 1 ចំនួន២៩ប្រកួត និង៥៨ប្រកួតទៀតនៅ Ligue 2 និងត្រូវបានគេចងចាំសម្រាប់ថ្វីជើងដែលគាត់បានស៊ុតបាល់បញ្ចូលទីពេលប្រកួតជាមួយក្រុមMarseille ក្នុងការបង្ហាញខ្លួនលើកដំបូងគាត់កាលពីខែសីហា ឆ្នាំ២០១៤ ។

កីឡាករ Maboulou ធ្លាប់បានទៅលេងនៅប្រទេសក្រិកដើម្បីចូលរួមជាមួយក្រុម PAS Giannina ក្នុងឆ្នាំ ២០១៦-២០១៧ មុនពេលត្រឡប់ទៅប្រទេសបារាំងវិញចូលរួមជាមួយក្រុម Nancy ដែលគាត់បានជួយក្រុមនេះបានឡើងទៅលេងនៅ Ligue 1 ក្នុងឆ្នាំ ២០១៨-២០១៩។ ជាមួយគ្នានេះ Nancy ក៏បានចូលរួមរំលែកទុក្ខពីមរណភាពកីឡាកររូបនេះតាមរយៈការបង្ហោះលើបណ្តាញសង្គម Twitter កាលពីថ្ងៃចន្ទផងដែរ ៕

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print