ភ្នំពេញ, សារលិខិតអបអរសាទរ និងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី ទីគោរពដ៏ខ្ពង់ខ្ពស់ !
នៅក្នុងឱកាសខួបទី ៣៦ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ មកដល់បច្ចុប្បន្ននេះគឺ ថ្ងៃទី១៤ ខែមករាំ ឆ្នាំ២០២១ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និង មន្ត្រីរាជការក្រសួងព័ត៌មាន សូមឧទ្ទិសបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរបវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរជូន សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងវៀរចាករោគាព្យាធិគ្រប់បែបយ៉ាង ដើម្បីសម្រេចបាននូវមហា ជោគជ័យគ្រប់ពេលវេលា ក្នុងការដឹកនាំស្ថាប័នរាជរដ្ឋាភិបាល និងបំរើជាតិមាតុភូមិ ព្រមទាំងប្រជាពលរដ្ឋ ។ សម្តេចតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់ !
យើងខ្ញុំទាំងអស់គ្នា ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មិនអាចបំភ្លេចបានឡើយនូវគុណូបការៈដ៏មហាធំធេង របស់សម្តេចតេជោ ក្នុងរយៈពេល ៣៦ឆ្នាំកន្លងមកនេះ គឺកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ សម្តេចបានចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីដែលមានវ័យក្មេងជាងគេ និងជានាយករដ្ឋមន្ត្រីដែលរក្សាតំណែងបានយូរជាងគេនៅក្នុងពិភពលោក ព្រមទាំង ទទួលបាននូវការគោរពស្រឡាញ់ និងគាំទ្រយ៉ាងខ្លាំងបំផុតពីសំណាក់ប្រជាពលរដ្ឋ ។ ក្នុងឋានៈជានាយករដ្ឋមន្ត្រីសម្តេចបានដឹកនាំព្រះរាជាណាចក្រកម្ពុជាដោយឆ្លងកាត់ឧបសគ្គធំៗ ជាច្រើនរាប់មិនរស់
ប្រកបដោយភាពវៃឆ្លាត និងពោរពេញដោយបទពិសោធន៍ ក្នុងការស្វែងរកសុខសន្តិភាព ការអភិវឌ្ឍន៍ប្រទេសជាតិ និងការ ដោះស្រាយដោយសន្តិវិធីនូវបញ្ហានយោបាយជាតិធំៗជាច្រើន នាំមកនូវសន្តិភាព ការអភិវឌ្ឍន៍ ជូនជាតិមាតុភូមិ ព្រមទាំង ធ្វើឲ្យកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាកាន់តែល្បីល្បាញទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ តាមរយៈនយោបាយ ការបរទេសដ៏ប៉ិនប្រសប់ និងទន់ភ្លន់ជាមួយប្រទេសជិតខាងភូមិផងរបងតែមួយ និងបណ្តាប្រទេសជាមិត្តនៅលើពិភពលោក ។ នៅក្នុងឱកាសនេះដែរ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងព័ត៌មាន សូមសម្តែងនូវទឹកចិត្តរីករាយ អបអរសាទរយ៉ាងក្រៃលែង និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក មានទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយ តាមបីបាច់ថែរក្សាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីស្រឡាញ់ និងក្រុមគ្រួសារ ទាំងអស់ បានប្រកបតែនឹងបរមសុខ សុភមង្គល ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងវៀរចាករោគាព្យាធិគ្រប់ពេលវេលា ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព និងភាពសម្បូររុងរឿងជារៀងរហូត ៕ដោយ, សុខ ខេមរា