ស្ត្រីមេម៉ាយ រកស៊ីដាក់អង្គប់កណ្តុរ ចិញ្ចឹមកូនប្រុសតូចៗ០២នាក់និងលោកយាយអាយុ១០១ឆ្នាំ

ចែករំលែក៖

ខេត្តបន្ទាយមាមជ័យៈ គួរឲ្យសង្វេកប្អូនស្រីតឿម សេរី រស់នៅភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី ជាស្ត្រីមេម៉ាយប្រកបមុខរបដាក់អង្គប់យកកណ្ដុរលក់ដើម្បីចិញ្ចឹមជីវភាព។នាងបានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា៖នាងពីមុនមានប្តី បច្ចុប្បន្នបានទៅធ្វើការនៅឯប្រទេសថៃ កាលពីមុនប្តីរបស់​​​​នាងតែងបានផ្ញើប្រាក់កាក់បន្តិបន្តួចមកចិញ្ចឹមកូន ។តែឥឡូវនេះប្តីរបស់នាងគេលែងគឹតគូរពីនាងនិងកូនប្រុសតូចចំនួន០២នាក់រួមទាំងលោកយាយចាស់
ជរា០១នាក់ ដែលមានវ័យរហូតដល់១០១ឆ្នាំ
ទៀតហើយដោយបន្ទុកធ្លាកលើរួបប្អូនធ្ងន់ធ្ងខ្វអទីពឹង ព្រោះតែលោកប្ដីគេមានប្រពន្ធថ្មីនៅឯប្រទសថៃ លែងគឹតគូរនាងដែលជាប្រពន្ធដើម  ។
នាងបានបញ្ជាក់ថា៖ដើម្បីរកចំណូលចិញ្ចឹមកូនតូចៗ០២នាក់និងជីដូនចាស់ជរា០១នាក់ នាងបាននាំកូនប្រុសច្បងមានអាយុ០៣ឆ្នាំ ដើរដាក់អង្គប់កណ្តុរតាមវាលស្រែនៅពេលយប់គ្រាន់
បានលក់ជួនកាលយប់ខ្លះបាន៥,០០០រៀល យប់ខ្លះក៏បាន១០,០០០រៀល ទិញអង្ករ និងទិញថ្នាំលេប នៅពេលនេះកូនទី០២របស់នាងកំពុងតែមានជម្ងឺ តែនាងគ្មានលុយសម្រាប់ទិញថ្នាំឲ្យកូនៗធ្វើឲ្យវិបត្តកាន់តែធ្លាក់មកលើរួប
នាងកាន់តែធ្ងន់ក្នុហគ្រួសារមួយនេះ។
ជាមួយគ្នានោះដែរនាងក៏ដូចលោកយាយ គឹម ឡាត់បានអំពាវនាវដល់សប្បុរសជន សួមមេត្តាជួយដល់រូបនាង ក៏ជាកូន និងលោកយាយដែលមានវ័យចាស់ជរាវ័យដល់ទៅ១០១ឆ្នាំ ជាថវិកា សម្ភារៈ ពិសេសនាងចង់បានផ្ទះ០១ខ្នងនៅសមរម្យ ព្រោះផ្ទះដែលនាងនៅបច្ចុប្បន្នធ្លុះធ្លាយអស់មើលឃើញផ្កាយនិងដំណក់ទឺកភ្លៀងនៅរដូវវស្សាកំព្រាទាំងចិត្ត គំព្រាទាំងស្វាយមីរត់ទៅមានស្រីថ្មី មើលទៅសរសផ្ទះរស្ទើរតែនឹងដួលរលំដួល ។
បងប្រុសលី ជឿយ ជាមេភូមិសាយសាម៉ន បានបញ្ជាក់ថា៖គ្រួសារប្អូនស្រីតឿម សេរីនិងលោកយាយ គឺម ឡាត់ នេះ ពិតជាមានជូវភាពទីទាល់ពិតមែន បច្ចបុប្បន្នជំហរលើប្អូនស្រីតឿម សេរី ដើរដាក់អង្គប់កណ្តុរបានកណ្តាល១គ.ក្រ,០២គ.ក្រ លក់បាន៥,០០០ ឬ ១០,០០០រៀល គ្រាន់បានទិញអង្ករហូប ។ក្នុងនាមអាជ្ញាធរភូមិ សូមអំពាវនាវដល់សប្បុរសជន សូមមេត្តាជួយជាថវិកា គ្រឿងបរិភោគ សម្រាប់ភារៈផ្សេងៗដល់គ្រួសារប្អូនស្រីដើម្បីសម្រាលទុក្ខលំបាកដល់គ្រួសារនេះផង ។វណ្ណា🙏🙏🙏


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print