លោតឆ័ត្រយោង ខុសបច្ចេកទេស បណ្ដាលអោយលោកវរសេនីយ៍ត្រីម្នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល (វីដេអូ)

ចែករំលែក៖

ភ្នំពេញ,មុនបន្តិច ! នៅវេលាម៉ោង១៣ និង២០ នាទី ថ្ងៃ​ទី ១៤ ខែមករា​ ឆ្នាំ២០២១នេះ មានករណីលោតឆ័ត្រ ខុសបច្ចេកទេស បណ្ដាលអោយមានអ្នកធ្លាក់មកចំនួន២ នាក់។
យោងតាមព័ត៌មានបឋម ក្នុងហេតុការណ៍នេះបណ្ដាលអោយលោកវរសេនីយ៍ត្រី លឹម សាយ និងម្នាក់ទៀត រងរបួស នៅទីតាំង ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរតាមរយៈគណនេយ្យហ្វេសបុក “ស្លាប ដែក” បានឲ្យដឹងបន្ថែមបែបនេះថា៖ សូមចូលរួមចែករំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះលោកគ្រូ​ លឹម​ សាយ​ ក្នុងនាមខ្ញុំជាសិស្សពិតជាមានការសោកស្តាយលោកគ្រូណាស់​ សូមអោយ​លោកគ្រូ​ ទៅ​កទៅកាន់សុគតិភពផងចុះ។
ពាក់ព័ន្ធទៅនឹងករណី ដំណឹងថា,នាយទាហានម្នាក់បានស្លាប់ លោតឆ័ត្រយោងនោះ នារសៀលនេះត្រូវបានអ្នកនាំពាក្យបដិសេធ និងច្រើនចោល។ កងទ័ពឆត្រយោង ២នាក់រងបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ធ្លាក់ឆត្រយោងនៅអង្គភាពឆត្រយោង។ លោក អ៊ុន សុវណ្ណ អ្នកនាំពាក្យក្រ​សួងការ​ពារជាតិ បានបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងនៅអង្គភាពឆ័ត្រយោងរាជធានីភ្នំពេញ ដោយសារតែខ្យល់ហើយធ្លាក់មក សន្លប់ មិនដូចការផ្សព្វផ្សាយថាស្លាប់នោះទេ៕ដោយ , សហការ

https://youtu.be/LNsMbN3FHOk

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print