រាជធានីភ្នំពេញ៖ វេលាម៉ោង៨ៈ៣០ ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ នៅសាលាកងរាជអាវុធហត្ថកំបូល បាននឹងកំពុងប្រារព្ធពិធីបិទវគ្គបំប៉នបញ្ជាការ សេនាធិការនៃកងរាជអាវុធហត្ថ ជំនាន់ទី២១ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ ស្នងការ នាយកសាលា នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺន លោក នាយការិយាល័យ ព្រមទាំងសិក្ខាកាមចំនួន៦៧រូបផងដែរ។
...