ក្រសួងធនធានទឹក សហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) បេីកសិក្ខាសាលា ស្តីពីការសិក្សាលើសេវាកម្មសម្រាប់ស្រោចស្រពកសិកម្ម​នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃសុក្រ​ ២កេីត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ក្រសួងធនធានទឹក​ និងឧតុនិយម​ សហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) បានបេីកនូវសិក្ខាសាលា ស្តីពីការសិក្សាលើសេវាកម្មសម្រាប់ស្រោចស្រពកសិកម្ម​នៅកម្ពុជា​ ដែលរៀបចំដោយគណៈកម្មាធិការបច្ចេកទេស និងវិទ្យាសាស្ត្រសម្រាប់ទឹកកសិកម្ម (COSTEA) ក្រោមអធិបតីភាព លោក ឈា​ ប៊ុនរិទ្ធ​ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក​ និងឧតុនិយម​ និងជាជនបង្គោលរបស់​ COSTEA ដោយមានការចូលរួមពីសិក្ខាកាម​ចំនួន​ ២០រូប​ មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល រួមមាន ៖ តំណាងពីក្រសួងកសិកម្ម​ តំណាងពីភ្នាក់ងារអភិវឌ្ឍន៍បារាំង​ប្រចាំកម្ពុជា និងនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងធនធានទឹក និងឧតុនិយម​ ព្រមទាំងតំណាងសហគមន៍កសិករប្រេីប្រាស់ទឹក​ នៅភោជនីយដ្ឋាន​ ទន្លេបាសាក់២។ 

គោលបំណងនៃសិក្ខាសិលានេះ​ គឺដើម្បីលើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍​ដល់ភាគីអ្នកពាក់ព័ន្ធ​ ដោយប្រេីប្រាស់នូវក្របខ័ណ្ឌសកល​ និងបរិបទកម្ពុជា សម្រាប់ជាធាតុផ្សំក្នុងការបង្កើត និងការរៀបចំគាំទ្រដោះស្រាយបញ្ហាប្រឈម ព្រមទាំងការគ្រប់គ្រងទឹកស្រោចស្រពកសិកម្មដល់កសិករក្នុងបរិបទផ្សេងគ្នាៗ ដោយមានការអន្តរាគមន៍ពីសំណាក់ AFD​ គាំទ្រដល់ផ្នែកគោលនយោបាយលើប្រព័ន្ធធារាសាស្ដ្រនៅប្រទេសកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាពនៃការស្រោចស្រពដល់ប្រជាកសិករខ្មែរ​ ឲ្យកាន់តែមា​នលក្ខណៈល្អប្រសេីរឡេីង​។ 

ឆ្លៀតក្នុងឱកាសនេះផងដែរ​ លោកអគ្គនាយក បានផ្តាំផ្ញេីដល់សិក្ខាកាមដែលមានវត្តមាន​នៅថ្ងៃនេះ សូមយកចិត្តទុកដាក់​ ចែករំលែកបទពិសោធន៍​ និងចូលរួមជួយគាំទ្រដល់ការសិក្សានៃគម្រោង​ COSTEAនេះ ដើម្បីឲ្យទទួលបានជោគជ័យ និងអាចប្រើប្រាស់ករណី​សិក្សា​នៅប្រទេសកម្ពុជានេះ សម្រាប់ជាមេរៀន និងបទពិសោធន៍ ដើម្បីអភិវឌ្ឍការស្រោចស្រព​របស់​កសិករ និង​ជាសូចនាករ ព្រមទាំងអាចជាផែនទីបង្ហាញផ្លូវនាពេលខាងមុខផងដែរ ៕

                 

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print