ចំណេះដឹងទូទៅ៖ តាមពិតទៅលោកអ្នកអាចសិក្សាសញ្ញាចំនួន៦ដែលជាសញ្ញាឲ្យយើងអាចក្លាយជាអ្នកមានបាននៅថ្ងៃខាងមុខ។ តើ៦សញ្ញានេះមានអ្វីខ្លះ? បើចង់ដឹងច្បាស់សូមអានព័ត៌មានលំអិតមានដូចខាងក្រោម៖
សញ្ញាទី១, គឺសញ្ញាភ្លេចសៅរ៍អាទិត្យបងប្អូនត្រូវចាំប្រសិនបើជាបងប្អូនសេដអាប់ ឬក៏ចេញរកស៊ីអាជីវកម្មជាថ្ងៃដំបូងហើយបងប្អូនភ្លេចថា តើថ្ងៃនឹងថ្ងៃអ្វីហើយថ្ងៃបុណ្យអី ឬក៏ជាថ្ងៃចុងសប្ដាហ៍យើងក៏អត់ចាំ ទាំងនេះគឺជាសញ្ញាមួយដែលអ្នកទាំងអស់គ្នាកំពុងផ្ដោតលើគោដៅធ្វើវាយ៉ាងខ្លាំងចឹងអ្នកទាំងអស់គ្នានឹងក្លាយជាអ្នកមាន។ប៉ុន្តែប្រសិនបើជាអ្នកទាំងអស់គិតតែពីដើរលេងនៅថ្ងៃសៅរ៍អាទិត្យនោះ អ្នកនឹងក្លាយជាអ្នកក្រក។
សញ្ញាទី២, គឺសញ្ញាមិនចាប់អារម្មណ៍ទៅលើសម្ភារៈនិយម នេះគឺជាសញ្ញាមួយដែលមនុស្សទូទៅអត់មានទេ មនុស្ស៨៥ភាគរយនៅលើពិភពលោក គឺគាត់ខ្វល់ពីសម្ភារ:និយម មានន័យថា គាត់ចាប់ផ្ដើមធ្លាក់ផ្លូវចិត្តធ្លាក់ផ្នត់គំនិតខ្លួនឯងដោយសារឃើញ អ្វីដែលគាត់មិនគួរឃើញនៅលើអ៉ីនធើណេត សូសមេឌៀ។ បងប្អូនសម័យមើលអត់ដែរស្គាល់គ្នាសោះយកខ្លួនឯងទៅប្រៀបជាមួយគេឃើញជិះឡានឃើញអីមិនដឹងថាម្នាក់ហ្នឹងមានមែនអត់។ ទាំងនេះគឺបញ្ហាពួកគាត់បច្ចុប្បន្នចាប់ផ្ដើមពីខ្លួនឯងនិងអ្នកដទៃ គេស្វីសជាងក៏ឈ្លោះគ្នាក្នុងគ្រួសារដែរ ឃើគេមានជាងចាប់ផ្ដើមមានអារម្មណ៍ធុនធប់ជាមួយនឹងជីវិតខ្លួនឯងដែរ ទាំងខ្លួនឯងមិនដឹងរឿងទាំងអស់នឹងសោះ។
សញ្ញាទី៣, អ្នកទាំងគ្នាចង់លើកកត្តិយសគ្រួសារ មានន័យថា ពីមុនមកយើងជាក្មេងប៉ោឡែមិនខ្វល់ ដោយមិនបានគិតលើអនាគតទល់តែសោះ ប៉ុន្តែឥឡូវនេះយើងចង់លើគ្រួសារយើង ឲ្យនៅក្នុងប្រទេសទី១ ក៏ដូចជានៅក្នុងតំបន់។ ហើយមុនពេលដែលយើងចាប់ផ្ដើមចេញច្បាំងមានមនុស្សដែលយើងស្រឡាញ់នៅពីក្រោយខ្នងអ្នកទាំងអស់គ្នានិងមានថាមពល ព្រោះទាហានចេញច្បាំងមិនមែនស្អប់សត្រូវខាងមុខទេដោយសារតែមានមនុស្សជាទីស្រឡាញ់នៅពីក្រោយខ្នង ចឹងយើងចេញរកសុីគឺដូចទាហានចឹងឲ្យតែអ្នកទាំងអស់គ្នាមានអារម្មណ៍នឹងហើយគឺអាចក្លាយជាអ្នកមានបាននៅពេលខាងមុខ។
សញ្ញាទី៤ អ្នកទាំងអស់គ្នាចាប់ផ្ដើមគិតតួលេខលុយតួលេខពង្រីកសាខា ប្រាក់ចំណូលនេះគឺជាសញ្ញាមួយដែលបញ្ជាក់ថាអ្នកទាំងអស់គ្នាក្លាយជាអ្នកមាន។
សញ្ញាទី៥ គឺអ្នកទាំងអស់គ្នាមានការប្រមើលមើលខ្ពស់ គេហៅថា វីសស្ដឺម ។ វីសស្ដឺមនេះគឺខ្ពស់ជាងចំណេះដឹងទៀត មានន័យថាម៉េចវីសស្ដឺមម៉លឌែម៉ូឡែត ការប្រមើមើលនៅលើវាលស្រែសោះ យើងសម័យឃើញដាក់ខ្សែររ៉ាត ឬក៏សម័យឃើញដាំផ្កាជុំវិញមានតំបន់ទេសចរនៅជុំវិញហ្នឹងឬអ្នកទាំងអស់គ្នាឈរមើលវាលស្រែសោះឃើញអាគារខ្ពស់ៗ។
សញ្ញាចុងក្រោយទី៦ គឺអ្នកទាំងអស់គ្នាបានជ្រើសរើសរកមនុស្សដែលដើរជាមួយហើយឬនៅ តើមនុស្សដែលអ្នកទាំងអស់គ្នាគួរតែរកបានប៉ុន្មាននាក់ តើអ្នកលះបង់មនុស្សអត់បានការចោលអស់ឬនៅ ហើយអ្នកទាំងអស់គ្នាបានជ្រើសរើសកៅអីសម្រាប់អង្គុយហើយឬនៅ កៅអីសម្រាប់អង្គុយមានន័យថាម៉េច មុននឹងទៅជជែកការងារជាមួយអ្នកណា ឬក៏មិនទៅដើរលេងដូចពីមិន យើងត្រូវរើសមនុស្សដែលយើងគួរតែរាប់អាន ចឹងអ្នកដែលគេគិតថាជិតក្លាយជាសញ្ញាអ្នកមាន ចឹងមិត្តភក្តិដែលអត់បានការជាច្រើនដូចជា: មិត្តភក្តិបបួលនិយាយរឿងអត់ប្រយោជន៍ បបួលផឹកសុី លេងល្បែង ធ្វើរឿងអសិល្ប៍ធម្ម ឬក៏មិនល្អក្នុងសង្គម គឺយើងនឹងចាប់ផ្ដើមបាត់ដោយខ្លួនឯង។
ប៉ុន្តែយើងគួរជ្រើសយកមិត្តភក្តិណាដែលល្អនៅក្បែរខ្លួន បង្ហាញមិត្តភក្តិឲ្យធ្វើរឿងល្អ ទាំងនេះហើយដែល ឌែនផេនណា គាត់បាននិយាយ។ ដូច្នោះអ្នកទាំងអស់គ្នាមានសញ្ញាទាំង៦ដូចខាងលើ អ្នកនឹងក្លាយជាអ្នកមានយ៉ាងឆាប់រហ័ស នាពេលខាងមុន មិនខុសពី អេឡែន ម៉ាស រយ:ពេល៥ឆ្នាំមិនជាប់ ប៉ុន្តែឥឡូវនេះគាត់បានក្លាយទៅជាមហាសេដ្ឋីនៅលើពិភពលោកផងដែរ៕សហការី
រូបភាព៖តំណាង
រូបភាព៖តំណាង