កូរ៉េខាងជើងដង្ហែក្បួនព្យុហយាត្រា អបអរមហាសន្និបាតបក្ស

ចែករំលែក៖

សារព័ត៌មានជាតិកូរ៉េខាងជើង ​ KCN ​បានផ្សាយនៅថ្ងៃទី​១៥ខែមករាថា ប្រទេសនេះបាន​ដង្ហែក្បួនព្យុហយាត្រាអបអរមហាសន្និបាតបក្សលើកទី​៨ដោយជោគជ័យ។
ក្រុមអ្នកឯកទេសបានឲ្យដឹងថា អាវុធនៅក្នុងពិធីដង្ហែក្បួននោះ មានទាំងកាំជ្រួចមីស៊ីលឆ្លងទ្វិីបបាញ់ចេញពីនាវាមុជទឹក​(SLBM) ។ ទីបញ្ជាការកម្លាំងទាហានអាមេរិកប្រចាំនៅកូរ៉េខាងត្បូង​បានឲ្យដឹងថា ​ ខ្លួនកំពុងតែវិភាគទៅលើអាវុធដែលកូរ៉េខាងជើងបង្ហាញនៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រា ។
កន្លងមក នៅក្នុងមហាសន្និបាតបក្ស មេដឹកនាំគីម ជុងអ៊ុន បានសន្យាបង្កើនសមត្ថភាពអាវុធបរមាណូ កាំជ្រួចមីស៊ីលជាការកសាងកម្លាំងទាហានកូរ៉េខាងជើង​ឱ្យខ្លាំងបំផុត អាចទប់ទល់រាល់ការវាយប្រហារពីសត្រូវ ។
តាមរូបភាពដែលកូរ៉េខាងជើងបានផ្សព្វផ្សាយពីពិធីដង្ហែក្បួនបានបញ្ចប់ដោយក្បួនរថយន្តដឹកកាំជ្រួចមិីស៊ីលរយៈចម្ងាយខ្លីបាញ់ចេញពីនាវាមុជទឹក ។
សារព័ត៌មានកូរ៉េខាងជើង បានផ្សាយថា ប្រទេសនេះមានអាវុធទំនើបបំផុតលើពិភពលោក ក្នុងនោះមានមីស៊ីលបាញ់ចេញពីនាវាមុជទឹកផងដែរ។
ពិធីដង្ហែក្បួនព្យុហយាត្រា បានធ្វើឡើងនៅយប់ថ្ងៃទី​១៤ខែមករា ​ ប៉ុន្តែកូរ៉េខាងជើងមិនបានបង្ហាញកាំជ្រួចមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់បរមាណូនោះឡើយ។
មហាសន្និបាតបក្សកូរ៉េខាងជើង បានធ្វើក្នុងរយៈពេល​៨ថ្ងៃ​ ​ហើយមេដឹកនាំកូរ៉េខាងជើងបានបង្កើនសកម្មភាពបរមាណូ​ដើម្បីការពារប្រទេសជាតិ ។​ការបង្កើនកម្លាំង​ក៏ជាសាររបស់លោកគីម ជុងអ៊ុនផ្ញើទៅកាន់មេដឹកនាំថ្មីអាមេរិក លោកបៃឌិនផងដែរ៕

...

រូបភាព៖ KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print