លោក នួន លីហួន អំពាវនាវដល់ម្ចាស់ទីតាំងកែច្នៃយានយន្តគ្រប់ប្រភេទក្នុងខេត្តស្វាយរៀង បញ្ឈប់រាល់ការកែច្នៃយានយន្តខុសបច្ចេកទេស ក្នុងករណីបន្តលួចកែច្នៃទៀតនិឹងចាត់វិធានការតាមច្បាប់

ចែករំលែក៖

ខេត្តស្វាយរៀងះ លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានអំពាវនាវដល់ម្ចាស់ទីតាំងកែច្នៃយានយន្តគ្រប់ប្រភេទក្នុងខេត្តស្វាយរៀង ត្រូវអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ស្ដីពីការលុបបំបាត់ការបង្កសំឡេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទ
ត្រូវបញ្ឈប់រាល់ការកែច្នៃយានយន្តខុសបច្ចេកទេស ក្នុងករណីបន្តលួចកែច្នៃនិឹងត្រូវចាត់វិធានការរដ្ឋបាលនិងវិធានការតាមច្បាប់។

ការអំពាវបែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០២១បន្ទាប់ពីមានសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃស្ដីពីការលុបបំបាត់ការបង្កសំឡេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទ។

លោកបន្តថា មន្ត្រីរបស់លោកនឹងចូលរួមសហការជាមួយសមត្ថកិច្ចដែលពាក់ព័ន្ធ ទាំងអស់ ធ្វើការចុះត្រួតពិនិត្យ និងលុបបំបាត់ការប្រើប្រាស់យានយន្តកែច្នៃបំពង់ស៊ីម៉ាំង ឬដោះបំពង់ស៊ីម៉ាំង ហើយនិងត្រូវណែនាំអ្នកបញ្ជាយានយន្ត បង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ ដោយធ្វើការអប់រំជាបឋមបញ្ឈប់សកម្មភាពព្រមទាំងធ្វើកិច្ចសន្យាយករថយន្តទៅបំពាក់បំពង់ស៊ីម៉ាំងតាមលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវរួចមក ក្រុមការងារនិឹងណែនាំពីសីលធម៌សុជីវធម៌ក្នុងការបញ្ជាយានយន្តចំពោះអ្នកប្រើប្រាស់យានយន្តដែលមានកម្រិតសំឡេងខ្លាំង ដើម្បីចៀសវាងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋទូទៅនិងរក្សាបានភាពថ្លៃថ្នូរក្នុងសង្គមផងដែរ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print