ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ លោក ជួង ជី ហៅនាយ កុយ ដែលជាតារាកំប្លែងជើងចាស់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារមួយក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា «ថ្ងៃនេះខ្ញុំសប្បាយចិត្ត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានទទួលវ៉ាក់សាំងពីប្រទេសចិនមួយលានដូស ហើយលោកមានប្រសាសន៍ថា លោ កុយ គួរ ទទួលវ៉ាក់សាំងមុនគេ ក្នុងចំណោមអ្នកទទួលមុន ។ ទទួលវ៉ាក់សាំងបាន និងមានហាងឆេងខ្ពស់ ខ្ញុំបាទ សូមថ្លែងអំណរអរគុណ ចំពោះសម្ដេច ដែលលោក បានផ្ដល់កិត្តិយស ឲ្យខ្ញុំបានចាក់វ៉ាក់សាំងមុនគេ ខ្ញុំបាទសូមជូនពរសម្ដេចទាំងទ្វេ ព្រមទាំងកូនប្រុស កូនស្រី ចៅប្រុស ចៅស្រី ឲ្យជួបតែសេច្តីសុខ កុំឲ្យមានជម្ងឺរបៀតបៀន ដើម្បីដឹកនាំប្រទេសកម្ពុជា ឲ្យបានរុងរឿងបន្តទៀត អរគុណសន្តិភាព» ។
ជាក់ស្តែងចំពោះការលើកឡើងរបស់នាយកុយ បែបនេះ បន្ទាប់ពីឃើញសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចូលទៅខមិនក្នុងការផ្សាយផ្ទាល់ កម្មវិធីចម្រៀងគ្រួសារខ្មែរ កាលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះថា«លោកកុយ គួរទទួលវ៉ាក់សាំងមុនគេ ក្នុងចំណោមអ្នកទទួលមុន ។ ទទួលបានវ៉ាក់សាំងនឹងមានហាងឆេងខ្ពស់» ។
សូមជម្រាបថា នៅយប់ថ្ងៃទី១៥ ខែមកខែមករានេះសម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ប្រទេសចិន បានសម្រេចផ្តល់ឲ្យកម្ពុជានូវវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស សម្រាប់ចាក់ឲ្យប្រជាជនកម្ពុជា ដោយឥតគិតថ្លៃ ចំនួន ៥០ម៉ឺននាក់ ។ អ្នក ដែលត្រូវចាក់វ៉ាក់សាំងចិនមុនគេ គឺអ្នកនៅជុំវិញសម្តេចផ្ទាល់ ជុំវិញព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភា ជាដើម ។
ជាមួយគ្នានោះ សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ខ្សែត្រៀមជួរមុខ គឺក្រុមគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងគ្រប់ប្រភេទ មន្ត្រីយុត្តិធម៌ អ្នកបោសសម្អាត គ្រូបង្រៀន អ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងអ្នករត់តាក់ស៊ី នឹងត្រូវទទួលបានវ៉ាក់សាំង ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្ត ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កន្លងមក សម្តេចបានប្រកាសថា កម្ពុជាទទួលយកតែវ៉ាក់សាំងណា ដែលអង្គការសុខភាពពិភពលោក ប្រកាសទទួលស្គាល់ប៉ុណ្ណោះ។ ប៉ុន្តែមកដល់ពេលនេះ សម្តេចបញ្ជាក់ថា អង្គការសុខភាពពិភពលោក មិនទាន់ប្រកាសទទួលស្គាល់វ៉ាក់សាំងរបស់ក្រុមហ៊ុនណាមួយនៅឡើយទេ។ ដូច្នេះនៅពេលនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមានភាពចាំបាច់ ត្រូវតែទទួលយកវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនចិន គឺស៊ីណូហ្វាម ដើម្បីចាក់ជូនប្រជាជនកម្ពុជា ខណៈដែលវ៉ាក់សាំងរបស់ចិននេះត្រូវបានចាក់នៅប្រទេសជាច្រើនរួចមកហើយ ក្នុងនោះ មានទាំងមេដឹកនាំចិន និងមេដឹកនាំប្រទេសឥណ្ឌូនេស៊ី ជាដើម។
លើសពីនេះទៅទៀត សម្តេចតេជោ ហ៊ុន សសែនបានសង្កត់ធ្ងន់ថា៖ «យើងមិនអាចរង់ចាំតទៅទៀតទេ ដោយសារតែភាពចាំបាច់ក្នុងកិច្ចការពារប្រជាជនកម្ពុជាយើង។ ប៉ុន្មានថ្ងៃនេះ មានឆ្លងច្រើន គឺកាលពីម្សិលមិញ ឆ្លង ១៥នាក់ ហើយនៅថ្ងៃនេះ ពលករមកពីថៃ ឆ្លង ១០នាក់ទៀត»។ សម្តេចតេជោ បន្ថែមថា វ៉ាក់សាំងចិន គឺងាយស្រួលក្នុងការរក្សាទុក ក៏ងាយស្រួលក្នុងការដឹកនាំជញ្ជូនពីចិន មកកម្ពុជា ៕ដោយ៖សហការី