សុខភាព​ស្បែក! គន្លឹះ​ងាយៗ​ អាចជួយលោកអ្នកចង់​កម្ចាត់​កោសិកា​ស្បែក​ងាប់ៗ

ចែករំលែក៖

សុខភាព៖បេីយោងតាមវេសាយសុខភាព Health.com.kh បានបង្ហាញឱ្យដឹងពីគន្លឹះងាយៗ សម្រាប់លោកអ្នកដែលចង់កម្ចាត់កោសិកាស្បែកងាប់ៗមិនពិបាកឡើយ​! គួរធ្វើបែបណាខ្លះទៅ​? កុំបារម្ភ​! មិនតែប៉ុណ្ណោះវាមានប្រសិទ្ធភាពក្នុងការកម្ចាត់កោសិកាស្បែកងាប់ៗបានឆាប់រហ័ស

តោះបេីចង់ដឹងច្បាស់សូមអានព័ត៍មានលម្អិតមានដូចខាងក្រោម៖

. រូបមន្តគ្រាប់ផ្លែបឺ

សាច់ផ្លែបឺ គឺល្អណាស់សម្រាប់សុខភាពស្បែក ប៉ុន្តែអ្នកក៏អាចប្រើប្រាស់គ្រាប់នៃផ្លែឈើនេះដើម្បីកម្ចាត់រាល់កោសិកាស្បែកងាប់ៗបានយ៉ាងប្រសើរផងដែរ រូបមន្តនេះក៏ជួយកម្ចាត់ភាពកខ្វក់ និងជាតិខ្លាញ់ដែលលើសចេញពីស្បែកគួរឱ្យកត់សម្គាល់ គ្រាប់ផ្លែបឺជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបំប៉ន និងជួសជុលស្បែកដែលមានបញ្ហាស្ងួត មិនទន់រលោង និងខូចខាតឡើងវិញតាមរយៈការម្ចាត់កោសិកាស្បែកដែលងាប់ៗចេញ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាងសម្អាតគ្រាប់ផ្លែបឺឱ្យស្អាត រួចបកសំបកពណ៌ត្នោតនៃគ្រាប់ចេញ បន្ទាប់មកកិនគ្រាប់ផ្លែបឺឱ្យម៉ដ្ឋក្លាយជាម្សៅ លាយម្សៅនៃគ្រាន់ផ្លែបឺ ស្លាបព្រាបាយ ជាមួយប្រេងអូលីវ ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ ស្លាបព្រាកាហ្វេក្នុងចានគោមមួយ កូរលាយឱ្យសព្វ សឹមប្រើប្រាស់ល្បាយនេះលាបម៉ាស្សាថ្នមៗក្នុងចលនាបែបរង្វង់លើ​-​ ស្បែកមុខ កែងដៃ និងផ្នែកផ្សេងទៀតនៃរាងកាយកន្លែងដែលអ្នកចង់កម្ចាត់កោសិកាស្បែកងាប់ៗចេញ រងចាំសម្រាប់រយៈពេលពី ទៅ ១០ នាទី សឹមងូតទឹកសម្អាតចេញ អនុវត្តឱ្យបានម្ដងក្នុងមួយសប្តាហ៍

. រូបមន្តកាកកាហ្វេ

កាកកាហ្វេដែលឆុងរួចមានអត្ថប្រយោជន៍ជួយកម្ចាត់កោសិកាស្បែកងាប់ៗនិងគាំទ្រដល់ការផលិតកោសិកាស្បែកថ្មីនៃរាងកាយ សារធាតុflavonols ក្នុងកាកកាហ្វេជួយជួសជុលស្បែកដែលខូចខាត បង្កើនភាពទន់រលោងនៃស្បែក និងរក្សាភាពភ្លឺថ្លា

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងអូលីវ ស្លាបព្រាបាយជាមួយកាកកាហ្វេ ស្លាបព្រាបាយ ស្ករស ស្លាបព្រាបាយ និងទឹកឃ្មុំ ស្លាបព្រាបាយ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយថ្នមៗក្នុងចលនាបែបរង្វង់លើ​-​ កែងដៃ និងជង្គង់ រងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ពី ទៅ ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ អនុវត្តម្ដងក្នុងមួយសប្តាហ៍

. ស្ករសនិងប្រេងអូលីវ

ស្ករសល្អណាស់សម្រាប់កម្ចាត់កោសិកាស្បែកងាប់ៗ ខណៈដែលប្រេងអូលីវជួយផ្ដល់សំណើមដល់ស្បែក

...

អ្វីដែលអ្នកត្រូវធ្វើ គឺលាយស្ករសកន្លះពែង ជាមួយប្រេងអូលីវពី ទៅ ស្លាបព្រាកាហ្វេ និងទឹកឃ្មុំពី ទៅ ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារស្រស់បន្តិច កូរលាយល្បាយឱ្យសព្វចូលគ្នា និងលាបម៉ាស្សាថ្នមៗក្នុងចលនាបែបរង្វង់លើស្បែកសម្រាប់រយៈពេលពី ទៅ នាទី លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច អនុវត្តឱ្យបានយ៉ាងហោចណាស់ពី ទៅ ដងក្នុងមួយសប្តាហ៍ អ្នកអាចប្រើប្រាស់រូបមន្តនេះលើគ្រប់ផ្នែកនៃរាងកាយ រួមបញ្ចូលទាំងបបូរមាត់៕ប្រភព៖ Health.com.kh

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print