ពលរដ្ឋ​ ៣០គ្រួសាររស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជួបបញ្ហាជីវភាពខ្វះខាត ទទួលអំណោយមនុស្សធម៍របស់អនុសាខាកាកបាទក្រហមខណ្ឌ

ចែករំលែក៖

ភ្នំពេញ៖​ នាព្រឹកថ្ងៃសៅរ៍ ៣កេីត ខែមេឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​ ១៦ ខែ​ មករា​ ឆ្នាំ​ ២០២១នេះ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូន ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា គ្មានទីពឹង ចំនួន ៣០ គ្រួសារ មកពី ៨ភូមិ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ ។

នាឱកាសនោះ លោក​ ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកបដោយសេចក្តីនឹករលឹក​ ។ ទន្ទឹមនឹងនេះលោកប្រធានអនុសាខា បានលេីកឡេីងថា៖​ ដោយមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ  ជាពិសេសក្នុងស្ថានភាពដែលរងផលប៉ះពាល់ដោយសារជំងឺ កូវីដ–១៩​ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ បាននាំយកអំណោយមនុស្សធម៌ មកប្រគល់ជូនដេីម្បីចូលរួមជួយរំលែកនូវការលំបាកចំពោះមុខរបស់បងប្អូន​ ។

បន្ទាប់មក លោកប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានលេីកឡេីងបន្តថា៖​ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា​ ជាក់ស្តែងដូចជាពេលនេះ​ គឺការជួយរបស់កាកបាទក្រហមកម្ពុជា​ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនាវណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។

ដោយឡែកក្នុងអំណោយដែលទទួលបានក្នុងមួយគ្រួសារ រួមមាន៖ អង្ករ ១បាវ ស្មើ៣០គីឡូក្រាម , មី ១កេស , ទឹកស៊ីអ៉ីវ ១យួរ , ទឹកសុទ្ធ១យួរ  , ឃីត ១កញ្ចប់  រួមទាំងថវិកា ២ ម៉ឺនរៀលផងដែរ ៕ដោយ៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print