សម្តេចតេជោអំពាវនាវឲ្យឧកញ៉ា សុខ ប៊ុន ចេញមកបង្ហាញខ្លួនឲ្យបានឆាប់

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីប្រគេនសញ្ញាបត្រ ដល់សាមណនិស្សិតសាកលវិទ្យាល័យព្រះ សីហនុរាជ នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់លោក ឧកញ៉ា សុខ ប៊ុន ចេញមក បង្ហាញខ្លួននៅចំពោះមុខតុលាការឲ្យបានឆាប់ ដើម្បីទទួលខុសត្រូវចំពោះអំពើ ហិង្សា ដែលខ្លួនបានប្រព្រឹត្តទៅលើកញ្ញា សាសា កាលពីថ្ងៃទី០២ខែកក្កដា ឆ្នាំ ២០១៥ ។ សម្តេចបានបញ្ជាក់ថា បើទោះបីជាកញ្ញា សាសា ព្រមសម្របសម្រួល នៅក្រៅប្រព័ន្ធតុលាការ ក៏មិនអាចបញ្ចប់បញ្ហានេះបានដែរ ព្រោះនេះជារឿង ព្រហ្មទណ្ឌ ។ សម្តេចក៏បានបញ្ជាក់ថា សម្តេចក៏មិនលើកលែងចំពោះអ្នកមាន អំណាច ដែលកំពុងរត់ការដើម្បីបញ្ចប់រឿងករណីអំពើហិង្សាចំពោះស្ត្រីទន់ ខ្សោយនេះដែរ៕

ssss1-600x330

20150716-145122.jpg

20150716-145127.jpg

20150716-145134.jpg

20150716-145139.jpg

20150716-145143.jpg

...

20150716-145146.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print