សមាគមសិល្បៈករខ្មែរទៅសួរសុខទុក្ខអ្នកអាយ៉ៃជើងចាស់ ឈិន ឈាង ដែលឈឺធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ កាល​ពី​ថ្ងៃ​ទី​​​​១៥ ​កក្កដានេះសមាជិកសមាគមសិល្បករខ្មែរក្រោមការដឹកនាំដោយ​ប្រធាន​សមាគមលោកសុះ ម៉ាច បានធ្វើដំណើរទៅកាន់ផ្ទះតារា​ចម្រៀង​អាយ៉ៃ​ជើង​ចាស់​​​ដែល​​គេ​​ស្គាល់​ច្បាស់​​​ក្នុង​ពិភព​អាយ៉ៃ​ ​គឺ​​​លោកតា​​ ឈិន ឈាង ​ឬ​ស្មៀន​ឈាង បាន​​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​អស់រយៈពេលជាច្រើនឆ្នាំមកហើយ​។​ អ្វី​ដែល​គួរ​​ឲ្យ​​រន្ធត់​ចិត្ត ​គឺជំងឺ​​របស់​​​​លោក​ជា​ជំងឺ​​កាច​សាហាវ ព្យាបាល​​មិន​ជា​។

អ្នក​ស្រី ​​​អ៊ុក សុផា ជា​ភរិយានិង​ជា​​​​តារា​ចម្រៀង​អាយ៉ៃ​ជើង​​ចាស់​​​​ដូច​គ្នាបាន​ថ្លែង​ ​​​​​​ថាមក​ទល់​ពេល​នេះ ស្វាមីអ្នកស្រី ​​​​​មាន​អាយុ​​៦៧​ឆ្នាំនិងមានសុខភាព​ទ្រុឌទ្រោម​សុខ​ភាព​គួរ​ឲ្យ​កត់​សម្គាល់ ​ដោយ​​​​មិន​អាច​ដើរ​បាន​ច្រើន ​ហូប​​អី​មិន​សូវ​បាន ហើយ​​​មាន​សភាព​អស់​កម្លាំង ​។អ្នកស្រីប្រាប់ថាស្វាមី​របស់​អ្នក​ស្រី​មាន​ជំងឺ​​ត្បៀត​សរសៃ​ឈាម​ក្នុង​​​​​ខួរ​ក្បាល​ប្រមាណ​ជា​ង១៣​ឆ្នាំ​​មក​ហើយ ​ដោយ​សារ​តែ​​​​​លោក​ធ្លាប់​​មាន​គ្រោះ​ថ្នាក់​បុក​ក្បាល​យ៉ា​ងធ្ងន់​ធ្ងរ​ មួយ​កាល​ពី​​នៅ​ក្មេងហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះលេចចេញនូវជំងឺធ្ងន់ធ្ងរមូយទៀតទាក់ទឹងនឹងបញ្ហាប្រមាត់ដែលធ្វើឲ្យស្វាមីអ្នកស្រីឈឺចុកចាប់ជាខ្លាំងនៅពេលធ្វើទុក្ខម្តងៗ​។ អ្នក​ស្រី​​​​​​​និយាយ​​ថាជំងឺទាំងនេះធ្វើឲ្យគាត់​ចេះ​តែ​សើច​ម្នាក់​ឯង​ព្រោះ​​បញ្ជា​ខួរ​​ក្បាល​អត់​កើត អញ្ចឹង​ហើយ​ទើប​​គាត់​​​លែង​ហ៊ាន​ឡើ​ង​ឆាក​​​ប៉ុន្មាន​ឆ្នាំ​ហ្នឹង ដោយនៅ​​​ថត​តែសំឡេង​​ទុក​​ចាក់​តាម​វិទ្យុជាតិ​និង​​នៅ​តែ​បង្ហាត់​អាយ៉ៃ​​ នៅ​សាលា​វិចិត្រសិល្បៈ​ មុន​ពេល​គាត់​ធ្ងន់​ធ្ងរ​ប៉ុន្មានឆ្នាំចុងក្រោយនេះ។លោ​កត្រូវក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​ដល់ប្រទេស​​ថៃ និង​វៀតណាម​ស្ទើរ​តែ​អស់​លទ្ធភាព​ ទម្រាំ​តែ​មាន​ស្មារតី​​​បាន​ប្រសើរបន្តិច នេះ​។

​          ប្រធាន​សមាគមសិល្បៈករខ្មែរ​​លោក​សុះ ម៉ាច ដែល​បាន​​ដឹក​នាំ​​​តារា​សិល្បៈ​​​​​ចុះ​ទៅ​ សួរ​សុខ​ទុក្ខដល់​ផ្ទះ​ ​បាន​អះ​អាង​ថា​​​សមាគម​​មាន​​​គម្រោង​​​​​​​​​​​ធ្វើ​យុទ្ធនាការ​គៀរគររក​​ ​​ជំនួយ​ជួយ​ដល់​​​​​​​វីរៈសិល្បៈករ​អាយ៉ៃ​​​​ទាំង​ពីរ បើ​ទោះ​ជា​​ជីវភាព​ជាក់​ស្ដែងរបស់​លោក​តា​ឈិន ឈាង និងអ្នក​ស្រី​អ៊ុក សុផា មិនខ្សត់​ខ្សោយ​ខ្លាំង​ក៏ដោយ​។ ​លោក​​និយាយ​ថា ទោះ​បីជា​កូន​ចៅ​របស់​​​ លោក​​តា​ឈិន ឈាង មិន​ជា​លំបាក​ ប៉ុន្តែ​ក្នុង​នាម​​​​គាត់​ជា​​​តារា​​ជើង​ចាស់ ហើយ​មាន​ជំងឺ​អស់​សង្ឃឹម​អញ្ចឹង ​​​​​​​​​សមាគម​មិន​អាច​​​​​នៅ​ស្ងៀម​បាន​ទេគឺ​លោកនឹង​​​អាច​ពិភាក្សា​ជា ​មួយ​សមាជិក​​​​រៀប​ចំ​​​​​ជាការ​​ប្រគំ​តន្ត្រី​​រក​មូល​និធិ​ជួយ​គាត់ ​​​និងសិល្បៈករមួយចំនួនដែលជួបបញ្ហាសុខភាព នៅពេល​ដ៏ខ្លី​ខាងមុខ។

ទីប្រឹក្សា​​​​ក្រសួង​​ព័ត៌មាន​​​​និង​ជា​​​​​​ក្រុម​ប្រឹក្សាភិបាល​ថ្មី​ របស់​សមាគម​សិល្បៈករខ្មែរលោក​ កុយ ស៊ីឌឿន បាន​អះ​អាង​ថាសម្រាប់​លោក​មិន​មែន​ជា​​​លើក​ទី​១​ នោះ​ទេ ​ក្នុង​ការ​គៀរគរ​​តារា​សិល្បៈ ជា​ពិសេស​​​​​​​​​​តារា​​សិល្បៈ​ក្នុង​​​​ក្លិប​សិល្បៈ​​ឌីភី​​របស់​ខ្លួន ​ឲ្យ​ចុះ​មក​​សួរ​សុខ​ទុក្ខ​បែប​នេះដល់​​​​​​​​​លោក​តា​​ស្មៀន​ឈាង។ ​លោក​​និយាយ​ថា ​​​កន្លង​មក​លោកធ្លាប់បាន​យក​​​​ជំនួយ​មក​​ជូន​គាត់​​​ច្រើន​លើក​មក​ហើយ​តាម    ​រយៈ​​ក្លិប​សិល្បៈ​​ឌីភី និងហាង​កែ​សម្ផស្ស​របស់​ភរិយា​លោក។​លោក​បញ្ជាក់ដែរថាការជួយគ្នាទៅវិញទៅមកគឺជាវប្បធម៌មួយដ៏ល្អ។ លោកថា លោកតា​​ ឈិន ឈាង ​ឬ​ស្មៀន​ឈាង ធ្លាប់ធ្វើឲ្យមហាជនទូទៅគាត់សប្បាយរីករាយ ដូចនេះការ​ជួយ​លើកទឹកចិត្តសាកសួរសុខទុក្ខនេះនៅមិនទាន់គ្រប់គ្រាន់សម្រាប់លោកនៅឡើយប៉ុន្តែវាបង្ហាញពីទឹកចិត្តរបស់អ្នកជំនាន់ក្រោយចំពោះលោកដែលលះបង់សម្រាប់សិល្បៈសម្រាប់មហាជន។ លោកថាលោកមិន​ចង់​ឮ​គេ​ថា​​សិល្បៈករ​​ជុំ​គ្នា​តែ​ពេល​​ជប់​លៀង​ ​​ឬ​ផឹក​ស៊ី​ទេ គឺ​ត្រូវតែរួម​ដៃ​គ្នា​​​ពេល​​មាន​អ្នក​​ឈឺ ឬ​មាន​ទុក្ខ ហើយលោកស្នើឲ្យសិល្បៈករដែល​មិនទាន់ក្លាយជា​សមាជិក​របស់សមាគមចូលរួមទាំងអស់គ្នាដើមី្បសិល្បៈ ដើម្បីសង្គមជាតិ៕ វឌ្ឍនា

IMG_0718

IMG_0739

IMG_0746

...

IMG_0749

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print