ភ្នំពេញ, នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើ facebook ផ្លូវការរបស់សម្ដេចយ៉ាងដូច្នេះថា,ពីថ្ងៃមុននេះខ្ញុំព្រះករុណាខ្ញុំបានទូលប្រគេននិងជំរាបជូនបងប្អូនជនរួមជាតិ
យើងហើយថាយើងបានទទួលពីសាធារណរដ្ឋប្រជាមានិតចិននូវជំនួយវ៉ាក់សាំងលើកដំបូងចំនួន១លានដូស។
សម្ដេចបានមានប្រសាសន៍បន្តថា, ថ្ងៃនេះដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំងនិងជំរុញចលនាប្រយុទ្ទប្រឆាំង
កូវីដ១៩ខ្ញុំព្រះករុណាខ្ញុំសូមប្រកាសថា វ៉ាក់សាំងដែលនឹងចាក់លើកទីមួយនិងមុនគេគឺរូបខ្ញុំព្រះករុណាខ្ញុំនេះតែម្តង។
ខ្ញុំព្រះករុណាខ្ញុំត្រូវតែស្ថិតនៅខ្សែត្រៀមជួរមុខដែលជាទម្លាប់ធម្មតារបស់ខ្ញុំព្រះករុណាខ្ញុំរាប់សឹបឆ្នាំមកហើយ។
អរគុណសន្តិភាព!
អរគុណនយោបាយឈ្នះ ឈ្នះ
...
ដោយ, សុខ ខេមរា