ថន តារា លេង រូបថតឱបបុរសម្នាក់ក្នុងអាងហែលទឹក

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង ពិធីករសាច់សខ្ចី កញ្ញា ថន តារា បានធ្វើឲ្យគេមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងរូបថតមួយចំនួនក្នុងសំលៀកបំពាក់ ហែលទឹក និងឱបថើបជាមួយបុរសម្នាក់។

កញ្ញា ថន តារា ត្រូវបានគេស្គាល់ច្បាស់ថា នាងជាបងស្រីបង្កើតរបស់ពិធីការិនី ថន លក្ខិណា ។ បន្ទាប់ពីចូលប្រឡូកក្នុងសិល្បៈជាមួយប្អូនស្រីនាងទទួលបានការងារសិល្បៈជាច្រើនទាំងសម្តែង ពិធីការិនីជាដើមពិសេសការងារជាមួយនឹងផលិតករមកពីប្រទេសថៃ។ អតីតពិធីការិនីកម្មវិធី “មរតកសំនៀង” របស់ស្ថានីយទូរទស្សន៍អប្សរារូបនេះបានធ្វើឲ្យគេភ្ញាក់ផ្អើលនោះគឺរូបថត២សន្លឹករបស់នាងក្នុងឈុតហែលទឹកបែបសិចស៊ីុនោះត្រូវបានគេទម្លាយចេញកាលពីពេលថ្មីៗនេះ។ បុរសម្នាក់នោះមិនត្រូវបានគេស្គាល់ថាជាអ្នកណាឡើយ ប៉ុន្តែត្រូវបានគេសង្ស័យថាជាសង្ហាបណ្តូលចិត្តដែលកន្លងមកគេធ្លាប់លេចលឺដំណឹងថា នាងបានភ្ជាប់ស្នេហាជាមួយបុរសជនជាតិថៃម្នាក់។ ក្នុងរូបថតដែលបង្ហាញពីសាច់សខ្ចី កញ្ញា ថន តារាហាក់សប្បាយរីករាយនឹងការចុះលេងទឹកជាមួយបុរសនោះដែលស្ថិតនៅក្នុងសណ្ឋាគារមួយនៅភ្នំពេញ។

ទោះជាយ៉ាងណាក្តីគេនៅមិនទាន់ស្វែងរកការបញ្ជាក់កញ្ញាថន តារាបាននៅឡើយទេ ខណៈដែលនាងលើកទូរស័ព្ទប៉ុន្តែនាងឆ្លើយតបថា កំពុងជាប់រវល់ថតខ្សែភាពយន្តហើយនាងនឹងទាក់ទងវិញក្រោយពេលថតចប់ចុចផ្តាច់។

ប៉ុន្តែកន្លងមកតារាស្រីវ័យ២៧ឆ្នាំរូបនេះបញ្ជាក់ថា នាងនៅមិនទាន់មានគូកំណាន់ចិត្តអីនៅឡើយទេបើទោះបីជាគេធ្លាប់លេចធ្លាយថានាងបានភ្ជាប់ស្នេហ៍ជាមួយបុរសសង្ហាអ្នកជំនួញជនជាតិថៃម្នាក់។នាងទទួលស្គាល់ថាកន្លងមកពិតជាមានអ្នកស្រលាញ់ដែរ មានទាំងក្នុងនិងក្រៅស្រុកប៉ុន្តែនាងនៅមិនទាន់សម្រេចចិត្តទទួលយកស្នេហានៅឡើយព្រោះតែចង់បន្តការងារសិល្បៈឲ្យបានច្រើនជាងនេះ៕

image

image

 

image

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print