ភ្នំពេញ៖ នាវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសិប្បកម្មកាត់ដែរ សម្លៀកបំពាក់ហុងតា មានកម្មករជាច្រើននាក់ បាននាំគ្នាប្រមូលផ្តុំ មិនព្រមចូលធ្វើ ការ ធ្វើកូដកម្មបន្ទាប់ពីខាងក្រុមហ៊ុនកាត់ប្រាក់របស់ពួកគាត់អស់មួយព្រឹក ។
ហេតុការណ៍ខាងលើនេះបានធ្វើឡើងនៅចំណុចក្រុមទី១ ភូមិប្ញស្សី១ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ក្នុងនោះមានខាងសហជីព សម្ព័ន្ធសហជីពកម្មករ ដែលមានលោក ឡយ សុរ៉ាផាក់ បានដឹកនាំ ដោយកម្មករទាំងអស់កើតទុក្ខមិនសុខចិត្ត ទៅលើខាងក្រុមហ៊ុន ដោយចោទថា បានកាត់ប្រាក់បៀរវត្សគាត់អស់មួយព្រឹក ៕
...
ដោយ៖ សុខខេមរា