ក្រុម Aston Villa ចាប់ផ្តើមពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែបម្រើMorgan Sanson មកពីក្លិប Marseille

ចែករំលែក៖

ក្រុម Aston Villa បានធ្វើការសាកសួរទៅលើអតីតខ្សែបម្រើក្រុមជម្រើសជាតិបារាំងរបស់ក្លិប Marseille ដែលមានឈ្មោះថា Morgan Sanson ដែលអាចមានតម្លៃប្រហែល១៥លានផោន។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃទី១៩ ខែមករា ២០២១នេះ។

កីឡាករវ័យ២៦ឆ្នាំរូបនេះបាននៅជាមួយក្លិប Marseille ចាប់តាំងពីខែមករា ឆ្នាំ២០១៧ ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាប់អារម្មណ៍ពីក្លិបនៅ Premier League រួមទាំងក្រុម West Ham ផងដែរ។

ឥឡូវនេះ Aston Villa បានចាប់ផ្តើមពិភាក្សាជាមួយកីឡាករបារាំងរូបនេះ ហើយកិច្ចព្រមព្រៀងមួយអាចនឹងកើតឡើងនៅក្នុងទីផ្សារដោះដូរកីឡាករនៅខែនេះ។ ក្រុម Marseille បានត្រៀមលក់ក្នុងគោលបំណងផ្តល់មូលនិធិដល់ការចុះហត្ថលេខាខែមករានេះ

Morgan Sanson ដែលតម្លៃខ្លួនធ្លាក់ចុះពី២៥លានផោននឹងជួយពង្រឹងក្រុមរបស់ Aston Villa នៅតំបន់កណ្តាលដោយកីឡាករ ConorHourihane ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅក្លិបនេះ

អ្នកចាត់ការទូទៅរបស់ក្លិប Marseille លោក Andre Villas-Boas បាននិយាយកាលពីចុងសប្តាហ៍នេះថា ការដោះដូរកីឡាករបើកចំហរគឺ Sanson គឺជាកីឡាករដែលទទួលបានការវាយតម្លៃខ្ពស់។ គាត់ជាកីឡាករម្នាក់ដែលចាប់អារម្មណ៍នឹងក្រុមអង់គ្លេសដោយសារតែលក្ខណៈរបស់គាត់ហើយអាចមានអ្វីកើតឡើង

សូមបញ្ជាក់ថា ក្រុម Aston Villa បច្ចុប្បន្នស្ថិតនៅលំដាប់ទី១០ក្នុងតារាង Premier League ប៉ុន្តែមានការប្រកួតនៅក្នុងដៃ២ប្រកួត បន្ទាប់ពីការផ្ទុះឡើងនៃជំងឺ Covid-19 បានបង្ខំឱ្យមានការបិទកន្លែងហ្វឹកហាត់ Bodymoor Heath របស់ពួកគេ និងការពន្យារពេលការប្រកួតក្នុងផ្ទះទល់នឹងក្រុម Tottenham Hotspur និងក្រុម Everton ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print