ក្របខ័ណ្ឌ Premier League ប្រកាសការធ្វើតេស្តវិជ្ជមាន Covid-19 ចំនួន១៦ករណីបន្ថែមទៀតនៅដើមសប្តាហ៍នេះ

ចែករំលែក៖

ក្របខ័ណ្ឌ Premier League បានប្រកាសថា កីឡាករនិងបុគ្គលិកក្លិបចំនួន១៦នាក់បានធ្វើតេស្តវិជ្ជមានក្នុងអំឡុងពេលនៃការសាកល្បងចុងក្រោយសម្រាប់ការធ្វើតេស្តរកជំងឺ Covid-19  លីគកំពូលអង់គ្លេសបានធ្វើការសាកល្បងចំនួន៣.១១៥នាក់ឆ្លងកាត់២ជុំក្នុងរយៈពេលមួយសប្តាហ៍កន្លងមក។

នៅចន្លោះថ្ងៃទី១១ និងថ្ងៃទី១៤ ខែមករាមានការធ្វើតេស្តវិជ្ជមានថ្មីចំនួន១០ និង៦នាក់ទៀតត្រូវបានរកឃើញអំឡុងពេលធ្វើតេស្តរវាងថ្ងៃទី១៥ ថ្ងៃទី ខែមករា។ ចំនួននេះធ្លាក់ចុះយ៉ាងខ្លាំងទៅលើការធ្វើតេស្តវិជ្ជមានចំនួន៣៦នាក់បន្ទាប់ពីការធ្វើតេស្តកាលពីសប្តាហ៍មុន។

ក្របខ័ណ្ឌ Premier League មិនបានកំណត់អត្តសញ្ញាណក្លិបណាមួយដែលរងផលប៉ះពាល់ឬផ្តល់ព័ត៌មានលម្អិតអំពីបុគ្គលណាដែលបានធ្វើតេស្តវិជ្ជមាននោះទេ។

លទ្ធផលនេះគឺជាតួលេខទាបបំផុតដែលត្រូវបានរាយការណ៍នៅក្នុងលីគកំពូលរបស់អង់គ្លេសចាប់តាំងពីថ្ងៃទី២០ ខែធ្នូមកក្នុងមួយសប្តាហ៍ ដែលក្លិបAston Villa បានពន្យារពេលការប្រកួតចំនួន២លើកដោយសារតែការផ្ទុះនៃជំងឺ Covid-19 នៅក្នុងក្លិប។

មានការត្រួតពិនិត្យជាថ្មីអំពីអាកប្បកិរិយារបស់កីឡាករបាល់ទាត់អំឡុងពេលមានជំងឺរាតត្បាតជាមួយនឹងការអបអរសាទរពេលរកគ្រាប់បាល់បញ្ចូលទី និងកង្វះនៃការនៅឃ្លាតឆ្ងាយពីគ្នាដែលច្រើនតែជាប់ទាក់ទងនឹងធ្វើឲ្យបង្កើតឱ្យមានការជជែកវែកញែកពីរីករាលដាលនេះដល់ក្លិបមួយចំនួនផងដែរ ណៈដែលកីឡាករបាល់ទាត់ត្រូវបានគេរំលឹកថា ការចាប់ដៃ និងឱបគ្នាត្រូវជៀសវាង” ។ ការប្រព្រឹត្ដរបស់កីឡាករចំពោះសកម្មភាពនេះ មិនត្រូវបានរារាំងនៅក្នុងករណីជាច្រើនអំឡុងពេលប្រកួតចុងសប្តាហ៍នោះទេ ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print