ព្រឹត្តិការណ៍ Davis Cup Finals ឆ្នាំ២០២១ ពង្រីកពេលប្រកួតដល់១១ថ្ងៃដើម្បីបន្ធូរបន្ថយបន្ទុកដល់កីឡាករ

ចែករំលែក៖

សារព័ត៌មាន BBC Sport បានផ្សាយកាលពីថ្ងៃទី១៩ មករាថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយតឺន្នីស Davis Cup Finals នឹងត្រូវបានអ្នករៀបចំកម្មវិធីបន្ថែមរយៈពេល១១ថ្ងៃ ហើយនៅពេលអនាគតនឹងត្រូវរៀបចំឡើងនៅទីក្រុងចំនួន៣ផ្សេងទៀត ដើម្បីបន្ធូរបន្ថយបន្ទុករបស់កីឡាករ ដែលត្រូវធ្វើតេស្ត និងអាចនៅដាច់ដោយឡែកពីគេយ៉ាងហោចណាស់១០ថ្ងៃ។

សហព័ន្ធកីឡាវាយតឺន្នីសអន្តរជាតិ (អាយធីអេហ្វ) បានទទួលយកសំណើចំនួន២រួចទៅហើយពីដៃគូរបស់ខ្លួនឈ្មោះ Kosmos បន្ទាប់ពីពិនិត្យលើព្រឹត្តិការណ៍កាលពីឆ្នាំ២០១៩។ ការប្រកាសលើកទី១គឺជាព្រឹត្តិការណ៍ដែលមានរយៈពេលមួយសប្តាហ៍ ប៉ុន្តែវគ្គផ្តាច់ព្រ័ត្រនៅឆ្នាំនេះនឹងប្រព្រឹត្តទៅរយៈពេល១១ ថ្ងៃចន្លោះពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ។ ក្រុមចំនួន១៨ដែលចូលរួមនឹងត្រូវកាត់បន្ថយមកត្រឹម ១៦នាក់សម្រាប់ពេលវេលាប្រកួតឆ្នាំ២០២២ ។

ការសម្រេចចិត្តអំពីថា តើត្រូវណែនាំទីក្រុងម្ចាស់ផ្ទះចំនួន៣ដែលនឹងត្រូវអនុវត្តដោយ ITF នៅខែមីនា ជាទីក្រុងមួយណា? ដំណើរការនៃការដេញថ្លៃបានដំណើរការរួចរាល់ហើយដោយមានរួមបញ្ចូលទាំងការពិនិត្យលើសុខភាពកីឡាករ និងការធ្វើតេស្តរក Covid-19 នឹងក្លាយជាធាតុសំខាន់សម្រាប់ឆ្នាំនេះ។

ប្រសិនបើនេះត្រូវបានអនុម័ត មានទីក្រុងចំនួន២នៅអឺរ៉ុបនឹងរៀបចំការប្រកួតជាក្រុម និងវគ្គ១/៤ផ្តាច់ព្រ័ត្រ។ រីឯទីក្រុងម៉ាឌ្រីនឹងនៅតែជាកន្លែងសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រដដែល។

ប្រធានរៀបចំការប្រកួតលោក Albert Costa បាននិយាយថា “យើងជឿជាក់ថាការកែសំរួលទាំងនេះនឹងជួយបង្កើនបទពិសោធន៍សម្រាប់កីឡាករ និងអ្នកគាំទ្រ។ ជាមួយនឹងពហុកីឡាដ្ឋានធំៗផ្តល់នូវការបង្ហាញគាំទ្រសម្រាប់ការចាប់ផ្តើមនៃព្រឹត្តិការណ៍នេះ ខណៈដែលយើងក៏នឹងអាចបន្ធូរបន្ថយបន្ទុកដល់កីឡាករជាមួយនឹងការកែលម្អការរៀបចំកាលវិភាគប្រកួត។ កាលវិភាគដែលបានកែសម្រួលនឹងអនុញ្ញាតឱ្យយើងជៀសផុតពីការបញ្ចប់ព្រឹត្តិការណ៍យឺតពេល ដែលផ្តល់ការសម្រាកបន្ថែមទៀតសម្រាប់កីឡាករ” ។

ITF និងភាគីគាំទ្រព្រឹត្តិការណ៍ Kosmos បានបង្ហាញពីការរួមគ្នាក្នុងការផ្លាស់ប្តូរព្រឹត្តិការណ៍ Davis Cup ទៅខែកញ្ញា ប៉ុន្តែមិនទាន់អាចឈានដល់កិច្ចព្រមព្រៀងជាមួយស្ថាប័នតឺន្នីស ATP Tour ផ្នែកបុរសនៅឡើយ ៕

ដោយ៖ភារៈ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print