ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនចោមចៅ របស់កងពលតូចលេខ៧០ បានបន្តចុះចែកថ្នាំ និង ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយមិនគិតថវិកា

ចែករំលែក៖

ភ្នំពេញ, នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យសម្តេចកិត្តិព្រឹទ្ធណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនចោមចៅ របស់កងពលតូចលេខ៧០ បានបន្តចុះចែកថ្នាំ និង ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយមិនគិតថវិកា នៅមណ្ឌលសុខភាពមរតកតេជោសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្រាំងអំពិល។ 

សូមបញ្ជាក់ថា ក្រុមការងារ របស់ការិយាល័យសុខាភិបាលកងពលតូចលេខ៧០ តែងតែបន្ត យកចិត្តទុកដាក់ ក្នុងការពិនិត្យព្យាបាលជំងឺ ចែកថ្នាំជូនដល់ យោធិន និងប្រជាពលរដ្ឋដែលមានជំងឺ ដោយឥតគិតថ្លៃ។ 

ការព្យាបាលជំងឺទូទៅជូនយោធិន និងប្រជាពលរដ្ឋនេះ គឺបាននិងកំពុងធ្វេីនៅក្នុង មន្ទីរពេទ្យកងពល(ចោមចៅ) មណ្ឌល សុខភាពមរតកសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជុំគិរី ខេត្តកំពត និងមណ្ឌលសុខភាពមរតកសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្រាំងអំពិល ខេត្តកំពង់ស្ពឺ ៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print