កងកម្លាំងអង្គភាពកងការពារព្រំដែនលេខ៥០១ បានបន្តអនុវត្តន៍ការងារល្បាតព្រំដែន និងការងារចរន្តជាប់ជាប្រចាំ

ចែករំលែក៖

ភ្នំពេញ, ក្រោមការចង្អុលបង្ហាញរបស់លោកវរសេនីយ៍ឯក ចាន់ ប៊ុនឌី មេបញ្ជាការ កងការពារព្រំដែនលេខ៥០១ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានបន្តធ្វើការត្រួតពិនិត្យ ពង្រឹងកម្លាំង និងបែងចែកអនុវត្តន៍ការងារដូចជា បានចាត់តាំងកម្លាំងចំនួន ១២នាក់ ចេញល្បាតព្រំដែនចាប់ពីអូររំដេង ព្រំប្រទល់ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដល់ភ្នំធំ ព្រំប្រទល់ស្រុកសំឡូត ខេត្តបាត់ដំបង និងចាត់តាំងកម្លាំងចំនួន ៣៤នាក់ ត្រៀមត្រួតពិនិត្យពលករឆ្លងដែនពីប្រទេសថៃ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ។ ដោយឡែកកម្លាំងចំនួន ៣៥នាក់ បានអនុវត្តន៍ការងារប្រចាំថ្ងៃរបស់អង្គភាព ដោយបានរៀបចំសម្អាតអាគារស្នាក់នៅ ស្ដារប្រព័ន្ធលេណដ្ឋាន និងការងារបង្កបង្កើនផល៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print