នៅថ្ងៃទី២០ខែមករា ចិនបានបាញ់បង្ហោះផ្កាយរណបទូរគមនាគមន៍ដោយជោគជ័យ ដោយបាញ់ចេញពីមជ្ឈមណ្ឌល ផ្កាយរណបនៅខេត្តស៊ីនជាំង ប្រទេសចិន។
ផ្កាយរណប Tiantong-1 03 ត្រូវបានបាញ់បង្ហោះនៅវេលាម៉ោង០និង២៥នាទី(ម៉ោងនៅទីក្រុងប៉េកាំង) ដោយប្រើប្រាស់កាំជ្រួចមីស៊ីល Long March-3B ឡើងទៅកាន់តារាវិថីផែនដីដោយជោគជ័យ។
ផ្កាយរណបត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាចិន ហើយផ្កាយរណបTiantong-1 03 នឹងផ្គត់ផ្គង់ព័ត៌មានចល័តប្រកបដោយទំនុកចិត្ត។ ជាមួយគ្នានេះដែរ ក៏បានផ្តល់សេវាកម្ម នៅតំបន់មជ្ឈិមបូព៌ា ទ្វីបអាហ្វ្រិក ។
នេះជាលើកទី៣៥៨ ដែលចិនបានប្រើប្រាស់កាំជ្រួចមិស៊ីល Long March-3B ។ ការបាញ់បង្ហោះលើកនេះគឺជាលើកដំបូងបង្អស់នៅក្នុងឆ្នាំ២០២១។
វិស័យអវកាសរបស់ចិនបានរីកចម្រើនយ៉ាងខ្លាំងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយចិនបានប្រើប្រាស់បច្ចេកវិទ្យាដោយខ្លួនឯង។ កន្លងមក ចិនបានបញ្ជូនយានអវកាសទៅស្រាវជ្រាវនៅឋានព្រះចន្ទដោយជោគជ័យ៕ ដោយ សាធី