ចិនបាញ់បង្ហោះផ្កាយរណបដំបូងបង្អស់​នៅក្នុងឆ្នាំ​២០២១

ចែករំលែក៖

នៅថ្ងៃទី​២០ខែមករា​ ចិនបានបាញ់បង្ហោះផ្កាយរណប​ទូរគមនាគមន៍ដោយជោគជ័យ ដោយបាញ់ចេញពីមជ្ឈមណ្ឌល ​ផ្កាយរណបនៅខេត្តស៊ីនជាំង​ ប្រទេសចិន​។
ផ្កាយរណប ​​Tiantong-1 03 ត្រូវបានបាញ់បង្ហោះនៅវេលាម៉ោង​​០និង​២៥នាទី(ម៉ោងនៅទីក្រុងប៉េកាំង) ដោយប្រើប្រាស់កាំជ្រួចមីស៊ីល Long March-3B ឡើងទៅកាន់តារាវិថីផែនដីដោយជោគជ័យ​។
ផ្កាយរណបត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាចិន ហើយផ្កាយរណប​​Tiantong-1 03 ​នឹងផ្គត់ផ្គង់ព័ត៌មាន​ចល័ត​ប្រកបដោយទំនុកចិត្ត។ ជាមួយគ្នានេះដែរ ក៏បាន​ផ្តល់សេវាកម្ម នៅតំបន់មជ្ឈិមបូព៌ា ទ្វីបអាហ្វ្រិក ។
នេះជាលើកទី​៣៥៨ ដែលចិនបានប្រើប្រាស់កាំជ្រួចមិស៊ីល Long March-3B ​។ ការបាញ់បង្ហោះលើកនេះគឺជាលើកដំបូងបង្អស់នៅក្នុងឆ្នាំ​២០២១​។
វិស័យអវកាសរបស់ចិន​បានរីកចម្រើនយ៉ាងខ្លាំងប៉ុន្មានឆ្នាំចុងក្រោយនេះ​ ហើយចិនបានប្រើប្រាស់​បច្ចេកវិទ្យាដោយខ្លួនឯង​។​ កន្លងមក ចិនបានបញ្ជូនយានអវកាសទៅស្រាវជ្រាវនៅឋានព្រះចន្ទ​ដោយជោគជ័យ៕ ដោយ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print