សមត្ថកិច្ច​ចម្រុះ​ស្រុក​មុខកំពូល​ចុះ​បង្ក្រាប​ទីតាំង​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោរ​នៅ​ឃុំ​ស្វាយ​អំពា​

ចែករំលែក៖

ខេត្តកណ្តាល​៖​ សមត្ថកិច្ច​ចម្រុះ​ស្រុក​មុខកំពូល​ចុះ​បង្ក្រាប​ទីតាំង​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោរ​នៅ​ឃុំ​ស្វាយ​អំពា​២​កន្លែង​រិ​ប​អូស​កូន​ត្រី​ឆ្តោ​ចំនួន​១៧៧០០​ក្បាល​ ។​

​ក្នុង​ករណី​ចុះ​បង្ក្រាប​នេះ​ ដឹកនាំ​ដោយ​លោក​ឆាយ​ សុខ​ណា​ អភិបាលរង​ស្រុក​មុខកំពូល​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ចំណុច​ភូមិ​កំពង់​ប្រាសាទ​ ឃុំ​ស្វាយ​អំពា​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ ។​

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ដែល​ចុះ​ក្នុង​ប្រ​ត្តិ​បត្ត​ការ​នោះ​និយាយ​ថា​ ម្ចាស់​ស្រះ​ទាំង​ពីរ​កន្លែង​នេះ​មានឈ្មោះ​ អ៊ុំ​ សុ​កំ​ អាយុ​៥២​ឆ្នាំ​ ស្នាក់​នៅ​បច្ចុប្បន្ន​ទីក្រុង​ភ្នំពេញ​ ប៉ុន្តែ​មិន​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​ទេ​ ដោយ​ម្ចាស់​ស្រះ​ជួល​កម្មករ​ឲ្យ​មើល​ការ​ខុស​ត្រូវ​ ហើយ​កម្មករ​គ្រាន់តែ​ឃើញ​សមត្ថកិច្ច​ភ្លាម​ ក៏​បាន​គេចខ្លួន​បាត់​អស់​ សមត្ថកិច្ច​បាន​ត្រឹម​រិ​ប​អូស​កូន​ត្រី​ដែ​នៅ​ក្នុង​បែរ​ចំនួន​១៧៧០០​ក្បាល​ ដែល​កម្មករ​រៀប​បម្រុង​នឹង​លែ​ចូល​ទៅ​ក្នុង​ស្រះ​ ។​

​លោក​ ប៉ី​វ​ ផ​ល្លី​ នាយ​សង្កាត់​នេសាទ​ប្រចាំ​ស្រុក​មុខកំពូល​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​តាម​ទូរ​សព្ទ័​ថា​ ស្រះ​ពីរ​កន្លែង​នេះ​ លោក​បាន​ស៊ើប​ជា​យូរ​មក​ហើយ​ តែ​ម្ចាស់​ស្រះ​មិន​ទាន់​បាន​ធ្វើ​សកម្មភាព​ចិញ្ចឹម​ត្រី​ខុសច្បាប់​ ទើប​ពេល​នេះ​ពួក​គេ​បាន​ចាប់ផ្តើម​កម្រើក​ចិញ្ចឹម​ត្រី​ជា​ច្រើន​កន្លែង​ ។​

​លោក​ប៉ី​វ​ ផ​ល្លី​ បាន​បញ្ជាក់​ថា​ មាន​ស្រះ​ចិញ្ចឹម​ត្រី​នៅ​ក្នុង​ឃុំ​ស្វាយ​អំពា​ មាន​ច្រើ​កន្លែង​ ដូច​ជា​ស្រះ​ លោក​សៅ​ សំណាង​ ស្រះ​លោកប៉ា​ង​ សុធា​ តែ​ស្រះ​ទាំងនោះ​លោក​បាន​ហៅ​ម្ចាស់​មក​ណែនាំ​កុំ​ឲ្យ​ម្ចាស់​ចិញ្ចឹម​ត្រី​ឆ្តោ​ដែល​ស៊ី​កូន​ត្រី​ជា​អាហារ​ បើ​ត្រី​ផ្សេងៗ​ លោក​ថា​អាច​ចិញ្ចឹម​បាន​ ។​

​បន្ទាប់​មក​ កូន​ត្រី​ដែល​សមត្ថកិច្ច​រិ​ប​អូស​បាន​ត្រូវ​យក​កំទេច​ចោល​មិន​ឲ្យ​លែង​ក្នុង​ស្រះ​ទៀត​ទេ​ ៕​

IMG-20160224-WA0024

...

ដោយ៖ ឡូ​ សំ​ អាត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print