ថាមែនគឺមែន ដល់ពេលចាត់ការ ! ក្រុមអ្នករំលោភកាន់កាប់ដីខុសច្បាប់​ននៅខេត្តមណ្ឌលគីរី​, គឺត្រៀមខ្លួន​ រាជរដ្ឋាភិបាល​ចាត់​វិធានការណ៍​ហើយ !

ចែករំលែក៖

ភ្នំពេញ, ប្រទេសគ្រប់គ្រងនិងច្បាប់ ដូច្នេះអ្នករំលោភកាន់កាប់ដីខុសច្បាប់​ននៅខេត្តមណ្ឌលគីរី​ ត្រៀមខ្លួន​ រាជរដ្ឋាភិបាល​ចាត់​វិធានការណ៍​ហើយ !។

សូមជម្រាបជូនថា, នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញលិខិតមួយជម្រាបជូនមក លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគីរី លើកម្មវត្ថុ ករណីរំលោភកាន់កាប់ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន វីជីសាន អិលអេស គ្រប ខូអិលធីឌី ក្រុមហ៊ុន ហូរលីង (ខេមបូឌា) អ៊ិនធើណេសិនណលអុនសឺរេន ដីចម្ការស្រល់រដ្ឋ និងដីចម្ការ ស្រល់រុក្ខទិវាជាតិ។

យោង៖ – លិខិតលេខ៣១០ កសក ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
– លិខិតលេខ០៣៣ ខន /០២១ សជណ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ របស់ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
– ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូន លោកជ្រាបថា ករណីរំលោភកាន់កាប់ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន វីជីសាន អិលអេស គ្រប ខូអិលធីឌី, ក្រុមហ៊ុន ហូរលីង (ខេមបូឌា) អ៊ិនធើណេសិនណលអ៊ុនសឺវេន, ដីចម្ការស្រល់រដ្ឋ និងដីចម្ការ ស្រល់រុក្ខទិវាជាតិនៅខេត្តមណ្ឌលគិរី រាជរដ្ឋាភិបាលសម្រេចដូចខាងក្រោម៖

១- រដ្ឋបាលខេត្តត្រូវចេញលិខិតនិរាករណ៍លើលិខិតទាំងឡាយណាដែលចេញដោយអាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត មានភាពមិនស្របតាមនីតិវិធីពេញលេញកន្លងមក និងត្រូវចេញដីកាដកហូតដីទាំងនេះមកជាសម្បត្តិរដ្ឋវិញ។

២- រដ្ឋបាលខេត្តត្រូវសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យលើ៖ • ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលដែលពាក់ព័ន្ធនឹងការរៀបចំឯកសារក្លែងក្លាយ

– ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលដែលរឹងទទឹង ឬពុំព្រមអនុវត្តស្របតាមវិធាននានា ដែលអាជ្ញាធរដាក់ចេញកន្លងមក និងនៅជាធរមាន
-ចំណាត់ការផ្លូវច្បាប់លើការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមិនប្រក្រតី លើដីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

– ចំណាត់ការផ្លូវច្បាប់លើរាល់ការបំប្លែងដីរដ្ឋ នៅក្នុងដែនសមត្ថកិច្ចក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកជាដីកម្មសិទ្ធិឯកជនមិនមានប្រក្រតីភាព ដោយមិន បានសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

៣- រដ្ឋបាលខេត្តត្រូវរៀបចំផែនការសកម្មភាព ដើម្បីបើកយុទ្ធនាការបោសសំអាតទ្រង់ ទ្រាយធំ លើការរំលោភទន្ទ្រានហ៊ុមព័ទ្ធយកដីរដ្ឋខុសច្បាប់តាមគ្រប់រូបភាព ដោយមានកិច្ចសហការ គាំទ្រចូលរួមពីកម្លាំងចម្រុះថ្នាក់ជាតិ។

៤- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវពិនិត្យលទ្ធភាពអាចស្នើធ្វើនិយ័តកម្ម ឬប្តឹង ទៅតុលាការមោឃភាព ចំពោះវិញ្ញាបនបត្រសម្គាល់អចលនវត្ថុដែលមិនបានបំពេញនីតិវិធីពេញលេញ នេះជាធរមាន។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមឯកលោកនឹងចាត់ចែងអនុវត្ត៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print