ពុទ្ធោអើយ ! វាយប្រហារគ្រាប់បែក​ជាបន្តបន្ទាប់នៅអ៊ីរ៉ាក់ ស្លាប់និងរបួសមនុស្សជាង​១០០នាក់

ចែករំលែក៖

ប្រទេសអុីរ៉ាក់: ជនវាយប្រហារគ្រាប់បែកអត្តឃាតលើកទីមួយ​​ បន្លំខ្លួនជា​ឈឺ ដើរចូលក្នុងផ្សារ ហើយក៏បានបំផ្ទុះគ្រាប់បែក​​ បណ្តាលឲ្យមានមនុស្សជាច្រើននាក់បានស្លាប់​ក្នុងថ្លុកឈាម។ ក្រោយមកក៏មានជនវាយប្រហារគ្រាប់បែកទីពីរ​​ នៅក្នុងផ្សារនោះដដែល។

ក្រសួងមហាផ្ទៃ​អ៊ីរ៉ាក់​ នៅថ្ងៃទី​២១ ខែមករា​​ បានឲ្យដឹងថា, ចំនួនអ្នកស្លាប់ដោយការវាយប្រហារគ្រាប់បែក ​នៅក្នុងផ្សារ ​Tayaran ក្នុងទីក្រុងបាតដាត បណ្តាលឲ្យមានមនុស្ស ២៨ នាក់ស្លាប់ និង​៧៣នាក់​រងរបួស។ ចំនួនអ្នកស្លាប់និងបន្តកើនឡើងខ្ពស់ ជាបន្តទៀត។
មកទល់ពេលនេះ ​មិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ពីការវាយប្រហារខាងលើនៅឡើយទេ​​។ ក្រុមប្រឆាំងភេរវកម្ម​កំពុងតែបើការស្រាវជ្រាវករណីខាងលើ។
នេះជាករណីវាយប្រហារ​គ្រាប់​បែកនៅរដ្ឋធានីអ៊ីរ៉ាក់​ ទ្រង់ទ្រាយធំ ក្រោយពេល​ទាហានអាមេរិក​ ប្រកាសទទួលបានជោគជ័យ​​ក្នុងសង្គ្រាម​ប្រឆាំងក្រុមរដ្ឋអ៊ីស្លាម​ នៅឆ្នាំ ២០១៧។
ការវាយប្រហារ​​កន្លងមក គឺនៅខែមិថុនា ឆ្នាំ​២០១៩ ​បណ្តាលឲ្យមនុស្ស ស្លាប់ជាច្រើនផងដែរ។ កាលពីខែមករាឆ្នាំ​២០១៨​ ការវាយប្រហារគ្រាប់បែកអត្តឃាត នៅទីតាំង Tayaran បណ្តាលឲ្យមនុស្ស ៣០នាក់ស្លាប់៕

ដោយ, ធី រីណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print