ទីក្រុងមូស្គូ​ កាត់បន្ថយច្បាប់រឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-​១៩

ចែករំលែក៖

នៅថ្ងៃទី​២១ខែមករា ​អភិបាលក្រុមមូស្គូ ​ លោក​ Sergei Sobyanin បានប្រកាសកាត់បន្ថយច្បាប់រឹតត្បិត ក្នុងទីក្រុងមូស្គូ​​ ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-​១៩។ ​
តាមច្បាប់ថ្មី​​ ចាប់ពីថ្ងៃ​២២ខែមករា​ទីក្រុងមូស្គូ ​នឹងបើកទ្វារ​ សារៈមន្ទីរ បណ្ណាល័យ ។ ចំណែករោងភាពយន្ត ក្លិបកម្សាន្ត បានអនុញ្ញាតឲ្យ មានមនុស្សចូលច្រើនជាងមុន ​។ ជាមួយគ្នានេះដែរសាលារៀន ​ក្លិបហាត់ប្រាណ ក្លិបកុមារ ទទួលបានការអនុញ្ញាតឲ្យដំណើរការឡើងវិញ​។
ប៉ុន្តែចំណែក​ តៀមស្រា បារ ភោជនីយដ្ឋាន ត្រូវបិទទ្វារនៅម៉ោង​២៣ ដូចដើមដដែល​។ បណ្តាលក្រុមហ៊ុន នឹងធនាគារ​ មានបុគ្គលិក ៣០ភាគរយធ្វើការនៅក្នុងផ្ទះ​។ មនុស្សចាស់និងមនុស្សមានជំងឺប្រចាំកាយ ត្រូវស្នាក់នៅក្នុងផ្ទះ។
តាម​ការប្រកាស​លើបណ្តាញសង្គម​​អភិបាលក្រុងមូស្គូ ​បានបញ្ចាក់ថា បច្ចុប្បន្នការឆ្លងរាលដាលកូវីដ​-១៩ បានថយចុះយ៉ាងខ្លាំងជារឿងដ៏ល្អបំផុត​ អនុញ្ញាត​ឲ្យពលរដ្ឋមានសេរីភាពជាងមុន។
ក្នុងរយៈពេល​១សប្តាហ៍កន្លងមក​​ ទីក្រុង មូស្គូ​មានអ្នកឆ្លង​ជាមធ្យម ប្រមាណ ២.០០០នាក់ប៉ុណ្ណោះ ​ គឺថយចុះយ៉ាងខ្លាំង បើប្រៀបធៀបនិងខែធ្នូឆ្នាំ​២០២០​។ អភិបាលក្រុងមូស្គូ បានឲ្យដឹងថា ​ នៅទីក្រុងមូស្គូ មានពលរដ្ឋ ជាង​២២០ពាន់នាក់ បានចាក់វ៉ាក់សាំងរួចរាល់ក្នុងចំណោម​ពលរដ្ឋ​១២លាននាក់ក្នុងទីក្រុងមូស្គូ ។ គិតដល់បច្ចុប្បន្នមានពលរដ្ឋ​រុស្ស៊ី ជាង​១លាននាក់ បានចាក់វ៉ាក់សាំងរួចរាល់ ៕

  

...

ដោយ៖ធី រីណា(រូបភាព៖THX/TTXVN)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print